Home Tags ស្ទ៊េក

Tag: ស្ទ៊េក

ស្ទ៊េកបែបប្រេស៊ីល ចាប់ផ្តើមពេញនិយមនៅក្នុងទីផ្សារអាហារ

ទីផ្សារ​អាហារ​ និងភេសជ្ជៈកំពុងតែ​មានភាព​រីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ជាពិសេស​នៅក្នុងទីក្រុងភ្នំពេញ។ កំណើន​នៃចំណូល និងជីវភាព​ បានជម្រុញ​ឱ្យ​អតិថិជនទូទៅ​ចាប់ផ្តើម​ផ្តោត​ហ៊ានចំណាយ​កាន់តែច្រើនឡើងទៅលើអាហារ​ និងភេសជ្ជៈបែបថ្មី ហាងដែល​ល្បីនិងទាន់សម័យ និងតម្លៃខ្ពស់។ ជាក់ស្តែង មុខម្ហូបស៊្ទេក ដែលពីមុនភាគច្រើន​គឺផ្តោតសំខាន់​ទៅលើ​អតិថីជនលោកខាងលិច និងអ្នកមានកម្រិតខ្ពស់​ ហើយមនុស្សទូទៅ​មិនសូវ​ស្គាល់​បាន​នឹងកំពុងពេញនិយមពីសំណាក់អតិថិជនទូទៅ។ ក្នុងចំណោមនោះ ស្ទ៊េក​បែបប្រេស៊ីល​លក្ខណៈអាហាប៊ូហ្វេ កំពុងតែ​ពេញនិយម​យ៉ាងខ្លាំង​ សម្រាប់ការជួបជុំអាហារ​ពេលល្ងាច និងកម្មវិធីជប់លៀងផ្សេងៗ។ វាជាប្រភេទអាហារ​ដែលអតិថិជន​អង្គុយ​នៅតុ ហើយ​មាន​អ្នកបម្រើសេវា​នៅក្នុងភោជនីយដ្ឋានដើររ​អារសាច់គោអូស្ត្រាលី សាច់ចៀម សាច់ជ្រូក សាច់មាន់ប្រហែលជិត​២០​ប្រភេទ​​ជូនភ្ញៀវ​នៅតាមតុ។ ជិត១០​ឆ្នាំ​មុន...