Home Tags ស្វាយ

Tag: ស្វាយ

ផ្លែស្វាយបង្កើនចំណូល

​នៅក្នុងស្ថានការណ៍ទីផ្សារដែលមិនមានភាពជាក់លាក់សម្រាប់ទីផ្សារស្វាយរបស់ប្រទេសកម្ពុជា​ ដោយសារហេតុផលពីផលិតផលដែលមានបរិមាណច្រើនជាងតម្រូវការ​ ឬដោយសារតែការរៀបចំទីផ្សារស្វាយរបស់កម្ពុជានៅរៀបចំមិនទាន់មានប្រសិទ្ធិភាព​ធ្វើអោយស្វាយមានតម្លៃថោក និង​មានបរិមាណស្វាយជាច្រើនត្រូវបានបោះចោលដោយមិនបានកែច្នៃអោយអស់លទ្ធភាព​។​ខាងក្រោមនេះជាវិធីខ្លះៗដែលយើងអាចកែច្នៃស្វាយដែលនៅសល់អោយមានប្រយោជន៍​ ឬ ដើម្បីបង្កើនប្រាក់ចំនូលបន្ថែម។ ១​ ស្វាយត្រាំ​ គ្រឿងផ្សំ​ :​ស្វាយខ្ចី ទឹកកំបោរ​ អំបិល ទឹក ស្ករ​​ វិធីធ្វើ​​ : រលាយអំបិលជាមួយនឺងកំបោរទុកមួយអន្លើរសិន​ ចិតសំបកស្វាយ លាងអោយស្អាត ហាន់ជាចំនិតៗ​ ដាក់ត្រាំក្នុងទឹកកំបោរនិងអំបិលដែលបានត្រៀមទុក​​ បិតគម្របអោយជិត​ ទុកចោល១យប់​ ក្រោយមកស្រង់ស្វាយឡើងទុកមួយអន្លើរសិន ដាក់ទឹក​ ដាក់ស្ករចូលទៅក្នុងឆ្នាំង កូររហូតដល់ទឹកពុះ​និងស្កររលាយអស់​...