Home Tags ឥរិយាបថអតិថិជន

Tag: ឥរិយាបថអតិថិជន

តើឥរិយាបថនៅក្នុងការទិញរបស់អតិថិជនមានអ្វីខ្លះ?

មានថ្ងៃមួយអ្នកកំពុងតែអង្គុយលេងជាមួយមិត្តភក្តិរបស់អ្នកហើយស្រាប់តែពេលនោះមិត្តភក្តិរបស់អ្នកក៏បាននិយាយដល់ហាងកាហ្វមួយកន្លែងនៅឯខេត្តកំពតដែលជាហាងកាហ្វេនៅលើភ្នំដែលប្រកបដោយបរិយាកាសដ៏ល្អជាមួយនឹងខ្យល់អាកាសដ៏បរិសុទ្ធសាកមសម្យបំផុតក្នុងការញុំាកាហ្វេនិងសម្រាក់កម្សាន្តលំហែអារម្មណ៍។ ពួកគេក៏បានបន្ថែមទៀតថាពួកគេចូលចិត្តហាងកាហ្វេនោះណាស់ខ្លាំងណាស់ហើយក៏បានណែនាំអ្នកឲ្យទៅហាងកាហ្វេនោះដែរ។ បន្ទាប់ពីអ្នកបានលឺមិត្តភក្តិរបស់អ្នកនិយាយហើយអ្នកហាក់ដូចជាមានការចាប់អារម្មណ៍និងកាន់តែចង់ដឹងបន្ថែមអំពីហាងកាហ្វេនោះ។ រួចអ្នកក៏បានទាញទូរស័ព្ទដៃរបស់មកដើម្បីស្វែងរក Page ​ហាងកាហ្វេមួយនោះនៅក្នុង Facebook។​ រួចអ្នកក៏សង្កេតឃើញថាទិដ្ឋភាពរបស់ហាងកាហ្វេមួយនោះពិតជាគួរឲ្យទាក់ទាញនិងគួរឲ្យចង់ទៅខ្លាំងណាស់ហើយគ្រោងនឹងទៅហាងកាហ្វេនោះនាថ្ងៃឈប់សម្រាក់ខាងមុខនេះ។ បន្ទាប់មកទៀតអ្នកក៏ចង់ដឹងថាហាងកាហ្វេនោះមានទីតាំងនៅផ្តុំណារួចអ្នកក៏ផ្ញើរសារ(Chat)ទៅកាន់​ Pageនោះដើម្បីសួរពីទីតាំងនិងព័ត័មានបន្ថែមរបស់ហាងកាហ្វេនោះ។ រហូតដល់ថ្ងៃឈប់សម្រាកមកដល់អ្នកក៏ធ្វើដំណើរទៅកាន់ហាងកាហ្វេនោះ។ ក្រោយពេលដែលអ្នកទៅដល់ហាងកាហ្វេនោះហើយអ្នកពិតជាពេញចិត្តនឹង​បរិយាកាសរបស់ហាងកាហ្វេនោះខ្លាំងណាស់ហើយក៏គិតក្នុងចិត្តថាអ្នកនឹងឈានចូលហាងកាហ្វេមួយនេះគ្រប់ពេលដែលអ្នកទៅលេងនៅខេត្តកំពត។ បន្ទាប់ពីទទួលបានបទពិសោធន៍ល្អៗទាំងនោះហើយអ្នកក៏បបួលមិត្តភក្តិរបស់អ្នកដទៃទៀតទៅហាងកាហ្វេនោះដើម្បីជួបជុំគ្នាលើកក្រោយ។ ឧទាហរណ៍ដែលបានលើកទ្បើងខាងលើនេះមិនមែនត្រឹមតែជាសាច់រឿងធម្មតាទេ។ អ្វីដែលអ្នកគួរតែចាប់អារម្មណ៍នោះគឺវាបានបង្ហាញឲ្យអ្នកឃើញយ៉ាងច្បាស់ពីឥរិយាបថរបស់អតិថិជនទូទៅនៅក្នុងការទិញផលិតផលឬប្រើប្រាស់សេវាកម្មណាមួយដែលជាទូទៅត្រូវបានកំណត់និងបែងចែកចេញជា ៥ ដំណាក់កាល។ តើឥរិយាបថនៅក្នុងការទិញរបស់អតិថិជនមានអ្វីខ្លះ? ១. Awareness ( ស្គាល់ )   Awareness គឺជាជំហានដំបូងបង្អស់នៃការទិញរបស់អតិថិជន។​ វាគឺជាដំណាក់កាលដែលអតិថិជនគោលដៅរបស់អ្នកចាប់ផ្តើមឃើញនិងស្គាល់អំពីម៉ាកយីហោឬកេរ្តិ័ឈ្មោះនៃអាជីវកម្មរបស់អ្នកតាមរយៈការណែនាំពីមនុស្សជុំវិញខ្លួន ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍និងវិទ្យុ ការផ្សព្វផ្សាយតាមបណ្តាញសង្គម...

តើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ២)

៤ .ធ្វើការសន្និដ្ឋានអំពីនិន្នាការទីផ្សារ   ការវិភាគនូវឥរិយាបថរបស់អតិថិជនគឺគន្លឹះដ៏សំខាន់ក្នុងការវាស់ស្តង់នូវបម្រែបម្រួលនៃឥរិយាបថរបស់អតិថិជន។ ឧទាហរណ៍ថាមួយរយៈក្រោយនេះអតិថិជនហាក់ដូចជាមានការចាប់អារម្មណ៍ទៅលើការការថែរក្សាបរិស្ថាននិងមានទំនោរទៅលើការបរិភោគអាហារបែបសុខភាពវិញ។ ដោយសង្កេតឃើញនូវបរិបទនៃការប្រែប្រួលនេះអាហារដ្ឋានមួយចំនួនក៏បានសម្របខ្លួនទៅតាមបម្រែបម្រួលនោះដោយបន្ថែមនូវអាហារបែបសុខភាពនៅក្នុងហាងរបស់ពួកគេហើយក៏បានកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិចដើម្បីចូលរួមចំណែកថែរក្សាបរិស្ថានថែមទៀតផង។ដោយសារតែនិន្នាការនេះហើយដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍និងចូលបរិភោគអាហារក្នុងហាងនោះកាន់តែច្រើន ។ នេះសបញ្ជាក់ឲ្យឃើញថាការសិក្សាស្វែងយល់អំពីឥរិយាបថរបស់អតិថិជនពិតជាកត្តាដ៏សំខាន់សម្រាប់អាជីវកម្ម។ ៥ .ដៃគូរប្រគួតប្រជែង   ហេតុផលដ៏សំខាន់មួយក្នុងការសិក្សាពីឥរិយាបថរបស់អតិថិជននោះគឺដើម្បីស្វែងរកនូវចម្លើយចំពោះសំណួរខាងក្រោមនេះដូចជា តើអតិថិជនទិញផលិតផលរបស់គូរប្រគួតប្រជែងអ្នកដែរឬទេ? តើហេតុអ្វីបានជាពួកគេទិញពីគូរប្រគួតប្រជែងរបស់អ្នក? តើអ្វីដែលទាក់ទាញអតិថិជនឲ្យជ្រើសរើសយកផលិតផលរបស់គូរប្រគួតប្រជែងអ្នក? តើអតិថិជននឹងគិតយ៉ាងដូចម្តេចនៅពេលដែលពួកគេធ្វើការប្រៀបធៀបផលិតផលរបស់អ្នកជាមួយនិងគូរប្រជែង? តាមរយៈទិន្នន័យដែលទទួលបានអ្នកនឹងស្វែងយល់កាន់តែច្បាស់ពីគូរប្រជែង។ បន្ទាប់មកអ្នកអាចបន្ថែមនូវគុណតម្លៃនៃផលិតផលនិងសេវាកម្មរបស់អ្នកឲ្យមានភាពល្អប្រសើរជាងគូរប្រជែង។ ៦ .ឈរជើងនៅក្នុងទីផ្សារ     នាពេលបច្ចុប្បន្ននេះអតិថិជនមានជម្រើសក្នុងការទិញផលិតផលកាន់តែច្រើនជាងមុនដែលមានន័យថាពួកគេងាយនឹងផ្លាស់ប្តូរទៅទិញផលិតផលផ្សេងប្រសិនបើពួកគេយល់ថាក្រុមហ៊ុនឬអាជីវកម្មមួយនោះអាចផ្តល់ឲ្យពួកគេបានប្រសើរជាងអ្នក។ គន្លឹះនៃភាពជោគជ័យសម្រាប់ការធ្វើអាជីវកម្មនៅក្នុងសតវត្សន៍ទៅ ២១​ នេះគឺជាសម្លឹងរកមើលឱកាសទីផ្សារហើយចាប់យកឱកាសនោះឲ្យជាប់បើពុំដូច្នេះអ្នកអាចប្រឈមនឹងការបាត់បង់ចំណែកទីផ្សារយ៉ាងធំធេញផងដែរ ។ យ៉ាងណាមិញដើម្បីបញ្ជៀសនូវហានិភ័យមួយនេះអ្នកគួរតែសិក្សានិងស្វែងយល់អំពីអតិថិជនឲ្យបានច្បាស់ទើបអ្នកអាចចងចិត្តពួកគេក៏ដូចជាអាចដណ្តើមបាននូវចំណែកទីផ្សារនៅក្នុងបរិបទដែលពោរពេញទៅដោយការប្រគួតប្រជែងបាន។ ៧ .បង្កើននូវគុណភាពនៃការបម្រើសេវាកម្មអតិថិជន   អតិថិជននីមួយៗសុទ្ធសឹងតែមានតម្រូវការចំពោះការបម្រើសេវាកម្មខុសៗគ្នា។ ហេតុនេះនៅពេលដែលអ្នកស្វែងយល់បានច្បាស់អំពីពួកគេហើយអ្នកប្រកដជាអាចបំពេញតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេបានពេញចិត្តថែមទៀតផង។ ជាក់ស្តែងប្រសិនបើអ្នកជាបើកហាងលក់កុំព្យូទ័រមួយនៅពេលដែលមានអតិថិជនចូលមកក្នុងហាងតើអ្នកគួរតែធ្វើអ្វីមុនគេ? ចម្លើយដ៏ល្អបំផុតនោះគឺអ្នកត្រូវតែសង្កេតនិងស្វែងយល់ឲ្យបានច្បាស់ជាមុនសិនថាថាពួកគេត្រូវការអ្វីហើយពួកគេស្ថិតនៅក្នុងវ័យណា។ ប្រសិនបើពួកគេជាសិស្សវិទ្យាល័យ ឬនិស្សិតដែលមានចំណេះដឹងជាមួយបច្ចេកវិទ្យាស្រាប់អ្នកអាចគ្រាន់តែណែនាំអំពីព័ត៌មានលម្អិតបន្ថែមនិងបច្ចេកវិទ្យាថ្មីៗរបស់កុំព្យូទ័រនោះទៅកាន់ពួកគេ។...

តើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ១)

អតិថិជនគ្រប់ៗរូបសុទ្ធសឹងតែមាននូវផ្នត់គំនិតនិងឥរិយាបថខុសៗគ្នាចំពោះការទិញផលិតផលណាមួយ។ ដោយយោងទៅតាមបម្រែបម្រួលនៃសម័យកាល បច្ចេកវិទ្យា និន្នាការ របៀបរបបក្នុងការរស់នៅ ប្រាក់ចំណូល និងកត្តាមួយចំនួនទៀតក៏បានធ្វើឲ្យឥរិយាបថរបស់អតិថិជនមានការប្រែប្រួល។ ក្នុងនាមជាអ្នកធ្វើទីផ្សារម្ចាស់អាជីវកម្មអ្នកត្រូវតែស្វែងយល់ឲ្យបានច្បាស់ពីបម្លាស់ប្តូរទាំងនេះទើបការធ្វើទីផ្សាររបស់អ្នកអាចទទួលបាននូវភាពជោគជ័យ។ តើ consumer Behavior (ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ? ១.​ ងាយស្រួលក្នុងការបែងចែកនូវប្រភេទនៃអតិថិជន តាមរយៈការសិក្សាអំពីឥរិយាបថរបស់អតិថិជនអ្នកនឹងអាចបែងចែកក៏ដូចជាកំណត់បានយ៉ាងច្បាស់លាស់នូវលក្ខណៈខុសគ្នានិងស្រដៀងគ្នារបស់អតិថិជនទាំងអស់ផងដែរ។បន្ទាប់មកអ្នកអាចបែងចែកអតិថិជនទាំងនោះជាក្រុមខុសៗគ្នា។ អ្នកត្រូវដឹងថាក្រុមនៃអតិថិជននីមួយៗសុទ្ធសឹងតែមានផ្នត់គំនិតនិងឥរិយាបថខុសៗគ្នា។ ហេតុនេះហើយយុទ្ធសាស្ត្រនៃការធ្វើទីផ្សាររបស់អ្នកទៅកាន់ពួកគេក៏ស្ថិតនៅក្នុងរូបភាពនិងលក្ខណះខុសគ្នាដែរ។ ជាលទ្ធផលអ្នកនឹងអាចរៀបចំយុទ្ធសាស្ត្រទីផ្សារបានយ៉ាងត្រឹមត្រូវចំគោលដៅនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ ២ .ការថែរក្សាអតិថិជន គោលបំណងការសិក្សាពីឥរិយាបថរបស់អតិថិជនគឺមិនមែនត្រឹមតែដើម្បីទាក់ទាញនូវអតិថិជនថ្មីតែប៉ុណ្ណោះទេ ។​ លើសពីនេះទៅទៀតវាក៏ជាយុទ្ធវិធីក្នុងការថែរក្សានូវអតិថិជនចាស់ផងដែរ។ កាលណាអតិថិជនរបស់អ្នកពេញចិត្តនឹងផលិតផលឬសេវាកម្មរបស់់អ្នកហើយនោះពួកគេនឹងនៅតែគាំទ្រផលិតផលរបស់អ្នកបន្តទៀត។​ ដូចដែលអ្នកបានដឹងស្រាប់ហើយថាកម្មវត្ថុនៃការធ្វើទីផ្សារគឺជាសិល្ប៍វិធីដែលធ្វើយ៉ាងណាឲ្យអតិថិជនទិញផលិតផលរបស់អ្នកម្តងហើយម្តងទៀត។ អាស្រ័យហេតុនេះហើយទើបទាមទារឲ្យអ្នកចំណាយពេលស្វែងយល់និងយកចិត្តទុកដាក់ចំពោះឥរិយាបថរបស់អតិថិជនឲ្យបានច្រើនជាងមុនទើបអ្នកអាចធ្វើឲ្យពួកគេពេញចិត្តនិងនៅជាមួយអ្នកបានយូរ។ ៣. រៀបចំយុទ្ធសាស្ត្រទីផ្សារដែលមានប្រសិទិ្ធភាព ជាទូទៅយុទ្ធាការទីផ្សារភាពច្រើនគឺសុទ្ធសឹងតែមានគោលបំណងបញ្ជូននូវខ្លឹមសារយ៉ាងច្បាស់លាស់ទៅកាន់ក្រុមអតិថិជនផ្សេងៗពីគ្នាទៅតាមឥរិយាបថរបស់ពួកគេ។ ជាក់ស្តែងប្រសិនបើអ្នកចង់ផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅដែលជាកុមារ អ្នកអាចជ្រើសរើសការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍...