Home Tags ២០២០

Tag: ២០២០

និន្នាការរចនាផលិតផលទាំង៧នេះនឹងមានច្រើននៅឆ្នាំ២០២០

ជារៀងរាល់ឆ្នាំនៅលើទីផ្សារតែងតែមាននូវផលិតផលថ្មីៗនិងការច្នៃប្រឌិតប្លែកៗដើម្បីផ្គត់ផ្គង់តម្រូវការឲ្យអតិថិជនអ្នកប្រើប្រាស់។តួយ៉ាងដូចជាលក្ខណៈពិសេសរួមមាន ការចុចប៉ះនៅលើអេក្រង់(Touch Screen) ការភ្ជាប់ប៊្លូធូស និងភាពវៃឆ្លាតនៃបច្ចេកវិទ្យា បានរីកសាយភាយគ្រប់ទីកន្លែងក្នុងចំណោមផលិតផលថ្មីនារយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ រីឯអ្នកជំនាញអាជីវកម្មក៏កំពុងតែរង់ចាំយ៉ាងអន្ទះសារដើម្បីរង់ចាំមើលនូវអ្វីដែលថ្មីដែលអស្ចារ្យចូលមក។ដើម្បីដឹងថាតើឆ្នាំ២០២០មានអ្វីខ្លះនៅក្នុងហាងយើងបានស្នើសុំឲ្យក្រុមសហគ្រិនមួយក្រុមចែករំលែកការព្យាករណ៍នៃការរចនាផលិតផលរបស់ពួកគេសម្រាប់ឆ្នាំខាងមុខ។ខាងក្រោមនេះគឺជានិន្នាការចំនួន៧ដែលពួកគេជឿជាក់ថានឹងទទួលបានលទ្ធផលធំនៅឆ្នាំ២០២០នេះ៖ ១ មុខងារពិសេសដែលងាយស្រួលប្រើ ការរួមបញ្ចូលគ្រប់ជ្រុងជ្រោយបានក្លាយទៅជានិន្នាការដ៏ធំមួយនៅទូទាំងវិស័យជាច្រើននៃអាជីវកម្មហើយការរចនាផលិតផលក៏មិនមានករណីលើកលែងដែរ។លោក Syed Balkhi នៃ WPBeginner ជឿជាក់ថាក្រុមហ៊ុនជាច្រើននឹងចាប់ផ្ដើមបញ្ចូលមុខងារពិសេសបន្ថែមទៀតដើម្បីធ្វើឲ្យផលិតផលរបស់ពួកគេអាចចូលដំណើរការបានសម្រាប់អ្នកប្រើប្រាស់ទាំងអស់ សូម្បី​តែជនពិការផងដែរ។ “ចំពោះការធ្វើបែបនេះ អាជីវកម្មអាចឈានទៅរកទីផ្សារមួយយ៉ាងអស្ចារ្យ និងរក្សាទុកនូវអតិថិជនជាច្រើន” លោកBalkhiនិយាយ។ ២ ផលិតផលពហុមុខងារ ពីមុន ទាំងទូរស័ព្ទ ទាំងកុំព្យូទ័រ កាម៉េរា មាស៊ីនគិតលេខ និង...