Home Tags ASEAN

Tag: ASEAN

ទម្លាប់របស់អ្នកប្រើប្រាស់នៅអាស៊ាននឹងផ្លាស់ប្ដូរត្រឹមឆ្នាំ២០៣០ ដោយសារតែជម្ងឺកូវីដ១៩ និង បច្ចេកវិទ្យាថ្មីៗ តាមរយៈវិធីទាំង៨នេះ

ក្នុងរយៈពេលមួយទសវត្សន៍បន្ទាប់ អាស៊ាននឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅលើពិភពលោកជាមួយនឹងទីផ្សារអ្នកប្រើប្រាស់ប្រមាណ 4 Trillion USD ​ ខណៈពេលដែលប្រទេសទាំង១០នៃសមាជិកអាស៊ាននឹងវិវត្តន៍ខ្លួនទៅតាមលក្ខណៈផ្សេងៗគ្នា។ យ៉ាងណាមិញជម្ងឺកូវីដ១៩នេះ​​ បានបង្កនូវភាពចលាចល និង ផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំងជាមួយនឹងការថយចុះនូវ GDP នៅក្នុងឆ្នាំ២០២០នេះ ហើយជម្ងឺនេះដែរក៏ប្រហែលជានៅមានឥទ្ធិពលទៅដល់ឆ្នាំ២០២១ដែរ។ នៅក្នុងកំឡុងកាលកូវីដ១៩នេះដែរ វាបានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងទៅលើបែបបទនៃការប្រើប្រាស់របស់មនុស្សពីការប្រើប្រាស់លក់ចេញទិញចូលធម្មតា ទៅជាការប្រើប្រាស់បែបឌីជីថល ដូចជា ផ្លាស់ប្ដូរនៃការទិញរបបអាហារ ការទិញសម្លៀកបំពាក់ ការសិក្សា និង ផ្សេងៗទៀត គឺត្រូវធ្វើឡើងតាមរយៈបច្ចេកវិទ្យាទាំងអស់។...