Tag: Century 21
ឱកាសមាសសម្រាប់យុវជនក្នុងវិស័យអចលនទ្រព្យពីក្រុមហ៊ុនម៉ាកយីហោខ្នាតយក្សពីសហរដ្ឋអារមេរិក
ក្រុមហ៊ុន Century 21 Zillion Holding ជាក្រុមហ៊ុនអចលនទ្រព្យដំបូងគេនៅកម្ពុជាដែលនឹងមានការិយាល័យនៅទូទាំងប្រទេស ហើយកំពុងតែត្រូវការភ្នាក់ងារអចលនទ្រព្យរហូតដល់ទៅ ៣ ៨០០ នាក់បន្ថែមទៀតដើម្បីដំណើរការសេវាអចលនទ្រព្យនៅតាមការិយាល័យថ្មីទាំង ៣៨ របស់ខ្លួន។
ក្រុមហ៊ុននឹងរៀបចំព្រឹត្តការណ៍ជ្រើសរើសភ្នាក់ងារទ្រង់ទ្រាយធំលើកទី១របស់ខ្លួន ដែលបើកឱ្យចូលរួមដោយឥតគិតថ្លៃចំនួនជិត៦០០កន្លែង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២០ ខាងមុខនៅសណ្ឋាគារ ភ្នំពេញ (Grand Ballroom) ។
លោកស្រី ហ្គ្រែស រចនីហ្វុង គឺជា អគ្គនាយិកាក្រុមហ៊ុន...
បន្ទាប់ពីទទួលបានពានរង្វាន់ពីសហរដ្ឋអាមេរិក តើគាត់ចែករំលែកបទពិសោធន៍អ្វីខ្លះ?
បន្ទាប់ពីទទួលបានពានរង្វាន់អ្នកលក់ឆ្នើមជាងគេលេខ១ប្រចាំនៅប្រទេសកម្ពុជាពីការិយាល័យកណ្តាល Century 21 នៃសហរដ្ឋអាមេរិច ដែលពិធីប្រគល់រង្វាន់បានប្រារព្វឡើងនៅប្រទេសកម្ពុជាថ្មីៗនេះ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានចែករំលែកបទពិសោធន៍ និងដំណើរការនៃការវិវឌ្ឍន៍រហូតដល់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា៖
"ទោះបីជាខ្ញុំបានក្លាយជាអ្នកលក់បានច្រើនជាងគេប្រចាំCentury 21 Cambodia Family ក្នុងឆ្នាំ២០១៧ក៏ដោយ តែចំណេះដឹងខ្ញុំនៅមានកម្រិត បទពិសោធន៏ខ្ញុំនៅតិច លទ្ធផលនៅតិច ខ្ញុំនៅឆ្ងាយពីអក្សរជោគជ័យខ្លាំងណាស់ ដូច្នេះខ្ញុំបាននិងកំពុងព្យាយាមអភិវឌ្ឍន៏សមត្ថភាពបន្ថែមទៀត!"
តែក្នុងឱកាសនេះ...
Century 21 Cambodia ផ្តោតខ្លាំងលើការបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យដើម្បីនាំមុខទីផ្សារ
ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញមានសន្ទុះរីកចម្រើនផ្នែកវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលធ្វើឱ្យមានអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ខ្លាំងនៅលើវិស័យមួយនេះ។ កំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម ព្រមទាំងការបើកចំហរនៃការវិនិយោគបានធ្វើឱ្យអ្នកជំនាញភាគច្រើនមានសុទិដ្ឋិនិយមលើវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងការរីកចម្រើននេះ យើងឃើញមានមនុស្សកាន់តែច្រើនឡើងចាប់ផ្តើមប្រឡូកចូលធ្វើជាភ្នាក់ងារវិស័យអចលនទ្រព្យកាន់តែច្រើនឡើងៗ ដែលធ្វើឱ្យទីផ្សារក្រុមហ៊ុនអចលនទ្រព្យកាន់តែមានការប្រកួតប្រជែងដើម្បីទទួលបានទំនុកចិត្តនិងភាពជឿជាក់ពីសំណាក់អតិថិជន។
ទីផ្សារកាន់តែប្រកួតប្រជែង ធ្វើឱ្យកម្រិតគុណភាពនៃការបម្រើសេវាកម្មតម្រូវឲ្យមានកាន់តែខ្ពស់ផងដែរដែលហេតុផលនេះគឺជាហេតុផលចម្បងដែលក្រុមហ៊ុននីមួយៗខិតខំពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួនដើម្បីយកឈ្នះនៅលើទីផ្សារ។
ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យទាំងអស់ ក្រុមហ៊ុនCentury 21 ដែលជាក្រុមហ៊ុនអចលនទ្រព្យម៉ាកសញ្ញាធំជាងគេនៅលើពិភពលោក មានការិយាល័យជាងដប់នៅក្នុងប្រទេសកម្ពុជា និងជាង៧០០០លើពិភពលោក បាននឹងកំពុងដុតដៃដុតជើង បំពាក់បំប៉នសមត្ថភាពបុគ្គលិករបស់ខ្លួនជាប់ជានិច្ច ជាពិសេសគឺបានអញ្ចើញគ្រូដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំពីសហរដ្ឋអារិច ជប៉ុន តៃវ៉ាន់ អូស្ត្រាលី...