Tag: digital
ដំណឹងល្អសម្រាប់និស្សិតដែលមានបំណងចង់រៀនជំនាញផ្នែក Digital & Technology
ដើម្បីបង្កភាពងាយស្រួលដល់និស្សិតដែលមានជីវភាពខ្វះខាត តែមានបំណងចង់សិក្សាទៅលើជំនាញ Digital & Technology និងដើម្បីបណ្ដុះធនធានមនុស្សជំនាញឌីជីថលនេះឲ្យបានកាន់តែច្រើន។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ នៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី “កម្មវិធីកម្ចី សិក្សាបច្ចេកវិទ្យាឌីជីថល រវាង បណ្ឌិត្យ សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងធនាគារហ្វីលីព ភីអិលស៊ី” បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត...
វគ្គបណ្តុះបណ្តាល៩ដែលម្ចាស់អាជីវកម្ម និងអ្នកដឹកនាំគួររៀនក្នុងសម័យកាលឌីជីថល
បច្ចុប្បន្ននេះគឺជាសម័យកាលបដិវដ្តឧស្សាហកម្ម៤.០ ដែលជាសម័យកាលមនុស្សចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាតដើម្បីជំនួសដោយកម្លាំងមនុស្ស ហើយការងារកាន់តែច្រើនទៅៗ នឹងត្រូវបានផ្លាស់ប្តូរ ឬបាត់បង់ដោយសារតែម៉ាស៊ីន។ មិនត្រឹមតែការងារទេ របៀបធ្វើអាជីវកម្ម ឬដឹកនាំសម័យកាលថ្មីនេះ ក៏នឹងមានការផ្លាស់ប្តូរផងដែរ ដោយមានរឿងជាច្រើនដែលយើងអាចប្រើប្រាស់បច្ចេកវិទ្យាជំនួសបាន។
ក្នុងនាមជាអ្នកដឹកនាំសម័យថ្មី និងអាចដើរទាន់ ឬមុនសម័យកាល យើងគួរគប្បីត្រៀមខ្លួន និងរៀនពីអ្វីៗដែលថ្មីពាក់ព័ន្ធនឹងឧស្សាហកម្ម៤.០នេះ ដឹងពីបច្ចេកវិទ្យាណាដែលគេប្រើប្រាស់ ឬនឹងប្រើប្រាស់ ដឹងថាប្រព័ន្ធ ឬកម្មវិធីអ្វីដែលអាចជួយសម្រួលកិច្ចការងារ ឬអាជីវកម្មរបស់យើងបាន។
ហេតុនេះហើយ ខ្ញុំសូមធ្វើការណែនាំវគ្គរៀន៩ ដែលយើងអាចរៀនបានដោយឥតគិតថ្លៃ ឬគិតថ្លៃសមរម្យដែលបង្កើតឡើងដោយសាកលវិទ្យាល័យធំៗ និងល្បីៗជុំវិញពិភពលោកពី Coursera.org...
តើ Digital Media មានអ្វីខ្លះ?
ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកមានដំណើរការទៅដោយរលូន អ្នកត្រូវរៀបចំគម្រោងផែនការឬយុទ្ធសាស្រ្តទីផ្សារឌីជីថលឲ្យបានល្អដើម្បីធ្វើឲ្យប្រាកដថាម៉ាកយីហោនិងទីផ្សាររបស់អ្នកនឹងឈានដល់អតិថិជនដែលមានស្រាប់ និង អតិថិជនដែលជាសក្ដានុពលរបស់អ្នកតាមដែលអាចធ្វើទៅបាន។ហើយនៅក្នុងនោះដែរយើងឃើញថាប្រភេទទាំង៣នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media) នឹងជួយឲ្យអាជីវកម្មរបស់អ្នកទទួលបានអ្នកគាំទ្រនិង អតិថិជនបានច្រើនផងដែរ។ ដូចនេះ ប្រសិនបើអ្នកចង់ជម្រុញការយល់ដឹងអំពីយីហោ និង បង្កើនការលក់ អ្នកត្រូវស្វែងយល់ឲ្យបានច្បាស់ពី Digital Media ។ ខាងក្រោមនេះគឺជាប្រភេទទាំង៣នៃ Digital Media ៖
១. Owned Media (ប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន)
Owned Media...
កម្មវិធី StartUp Party
StartUp Party គឺជាកម្មវិធីជួបជុំមួយដែលនឹងប្រព្រឹត្តទៅឡើងនៅEmeral Hubដែលផ្តល់ឱកាលដល់អ្នកទាំងឡាយណាដែលមានគំនិតចង់ចាប់ផ្តើមអាជីវកម្មឲ្យចែករំលែកគំនិត និងមហិច្ឆតាអាជីវកម្មរបស់ខ្លួន។ អ្នកចូលរួមនឹងមានឱកាសសួរសំនួរ ណែនាំខ្លួន ស្វែងរកដៃគូអាជីកម្ម ស្វែងរកអ្នកប្រឹក្សាយោបល់និងអ្នកវិនិយោគ។
វាគ្មិន
លោក ហុង សុវណ្ណដារ៉ា អ្នកគ្រប់គ្រងទូទៅនៅ GO-X
Go-X គឺជាកម្មវិធីទូរស័ព្ទដែលអាចជួយដល់អ្នកគ្រប់គ្នាដែលត្រូវការដឹកជញ្ជូន។ ចក្ខុវិស័យរបស់GO-Xគឺក្លាយជាភ្នាក់ងារដឹកជញ្ជូនតាមអ៊ីនធឺណិតដ៏គួរឱ្យជឿជាក់បំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយភ្ញៀវទេសចរអាចធ្វើដំណើរជុំវិញទីក្រុងប្រកបដោយផាសុកភាពនិងសុវត្ថិភាព។
លោកស្រី ហេង ដារីនែន អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅ iPad88
iPay88 ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ឈានមុខគេនៅក្នុងប្រទេសម៉ាឡេស៊ីមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកនិងអន្តរជាតិជាង150 ដែលជាដៃគូនិងជាង10,000ជាអ្នកជំនួញ។ ចក្ខុវិស័យរបស់ពូកគេគឺជំរុញពាណិជ្ជកម្មអេឡិចត្រូនិចនៅក្នុងតំបន់និងផ្តល់ដំណោះស្រាយការទូទាត់សាច់ប្រាក់តាមរយៈអ៊ីនធឺណិត។
ថ្ងៃទី30ខែមិថុនាឆ្នាំ2017
ម៉ោង5:30ល្ងាចដល់7:30យប់
ចុះឈ្មោះតាម https://goo.gl/bp6Jeh