Home Tags Edx.org

Tag: Edx.org

វគ្គបណ្តុះបណ្តាល៩​ដែល​ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំគួររៀន​ក្នុងសម័យកាលឌីជីថល

បច្ចុប្បន្ននេះគឺជា​សម័យ​កាល​បដិវដ្តឧស្សាហកម្ម៤.០ ដែលជា​សម័យកាល​មនុស្ស​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេក​វិទ្យា​វ័យ​ឆ្លាត​ដើម្បី​ជំនួស​ដោយកម្លាំងមនុស្ស​ ហើយការងារកាន់តែច្រើនទៅៗ នឹង​ត្រូវបានផ្លាស់ប្តូរ ឬបាត់បង់ដោយសារតែម៉ាស៊ីន។​ មិនត្រឹមតែការងារ​ទេ របៀបធ្វើអាជីវកម្ម ឬដឹកនាំ​សម័យកាល​ថ្មីនេះ ក៏នឹងមាន​ការផ្លាស់ប្តូរផងដែរ ដោយ​មានរឿងជាច្រើន​ដែលយើង​អាច​ប្រើប្រាស់​បច្ចេកវិទ្យាជំនួស​បាន។ ក្នុងនាមជា​អ្នកដឹកនាំសម័យថ្មី និង​អាចដើរទាន់ ឬមុនសម័យកាល យើងគួរគប្បីត្រៀមខ្លួន និងរៀន​ពីអ្វីៗដែលថ្មីពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម៤.០នេះ ដឹងពីបច្ចេកវិទ្យាណាដែលគេប្រើប្រាស់ ឬនឹងប្រើប្រាស់ ដឹងថា​ប្រព័ន្ធ ឬកម្មវិធីអ្វីដែល​អាចជួយ​សម្រួលកិច្ចការងារ​ ឬអាជីវកម្មរបស់យើងបាន។ ហេតុនេះហើយ ខ្ញុំសូមធ្វើការណែនាំវគ្គរៀន​៩ ដែលយើងអាចរៀនបានដោយឥតគិតថ្លៃ ឬគិតថ្លៃសមរម្យ​ដែលបង្កើតឡើងដោយ​សាកលវិទ្យាល័យ​ធំៗ និងល្បីៗជុំវិញពិភពលោកពី Coursera.org...