Tag: Instagram
ការផ្លាស់ប្តូរដ៏ធំរបស់Facebook អាចជាសញ្ញាបញ្ចប់សម័យកាលបណ្តាញសង្គមជំនាន់មុន!
ថ្មីៗនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមយក្សFacebookបានធ្វើការបង្ហាញនូវផ្ទាំងមុខងារថ្មីដែលមានឈ្មោះថាHomeបន្ថែមពីលើFeedsដែលយើងធ្លាប់មានពីមុន។ មុខងារថ្មីនេះ វាបានយកលំនាំតាមTik Tokដែលជាបណ្តាញសង្គមកំពុងតែលេចធ្លោរបស់ចិន ដោយយើងនឹងឃើញការណែនាំវីដេអូ ឬរូបភាពណាដែលយើងចាប់អារម្មណ៍ ទោះបីជាយើងមិនបានតាមដានគេក៏ដោយ។
Facebook ចាប់ផ្តើមគំនិតដំបូងចេញពីឬសគល់ការកសាងទំនាក់ទំនង បង្កើតមិត្ត និងរក្សាទំនាក់ទំនងក្នុងរង្វង់មិត្តចាស់ៗរបស់យើង។ ក៏ប៉ុន្តែ បន្ទាប់ពីឃើញពីភាពជោគជ័យរបស់TikTok បណ្តាញសង្គមជាច្រើន ឬរួមទាំងFacebookផងដែរ បានផ្លាស់ប្តូរម៉ូដែលរបស់ខ្លួនពីការផ្តោតលើការកសាងទំនាក់ទំនង មកជាធ្វើយ៉ាងណាឲ្យយើងប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនឲ្យបានកាន់តែយូរម៉ោង។ បន្តិចទៀត យើងនឹងចំណាយពេលអូសមើលវីដេ ឬអូមួយហើយៗទៀត ដែលស្រដៀងនឹងបណ្តាញសង្គមTikTokផងដែរ។
យុទ្ធសាស្ត្រនេះ Facebook...
របៀបភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននៅលើ Instagram
បើយោងតាមគេហទំព័រសិក្សាឥតគិតថ្លៃ Facebook Blueprint បានបង្ហាញខ្លឹមសារលម្អិតស្ដីអំពី ការឈ្វេងយល់អំពីមុខងារច្នៃប្រឌិត និងឧបករណ៍ទំនាក់ទំនងដែលអ្នកអាចប្រើនៅលើ Instagram ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។
ជំហានដើម្បីទាក់ទាញអតិថិជននៅលើ Instagram
1. បង្កើតទំនាក់ទំនងជាមួយអតិថិជន
មនុស្សដែលបានចូលមកប្រើ Instagram គឺដើម្បីឈ្វេងយល់ពីចំណាប់អារម្មណ៍របស់ពួកគេ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃដែលពួកគេចាប់អារម្មណ៍ ដូច្នេះអាជីវកម្មរបស់អ្នកអាចប្រើប្រាស់ Instagram ដើម្បីបង្កើតខ្លឹមសារដែលបង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនឯងនៅក្នុងទម្រង់ផ្សេងៗគ្នា ដូចជារូបភាព និងវីដេអូ ហើយផ្សព្វផ្សាយខ្លឹមសារទាំងនោះនៅកន្លែងផ្សេងៗដែលមាននៅលើ Instagram រួមមាន feed, stories, video,...
Facebook នឹងចំណាយលុយបង្កើតវីដេអូ Reels ប្រកួតប្រជែងជាមួយ TikTok
ហ្វេសប៊ុកកំពុងបន្ថែមវីដេអូ Reels ទម្រង់ខ្លីរបស់ខ្លួនចូលទៅក្នុង News Feed ស្នូលរបស់ខ្លួនដែលធ្វើឱ្យមុខងារនេះធ្លាក់ចុះទ្វេដងចំពេលការប្រកួតប្រជែងកាន់តែខ្លាំងពី TikTok។
ដើម្បីទាក់ទាញអ្នកមានឥទ្ធិពលឱ្យផ្តោតលើ Reels ក្រុមហ៊ុននឹងផ្តល់ប្រាក់រង្វាន់ថ្មីដល់អ្នកបង្កើតខ្លះដែលផ្សព្វផ្សាយវីដេអូនៅលើ Facebook ឬ Instagram។ Reels បានបើកដំណើរការដំបូងនៅខែសីហាឆ្នាំ 2020។ ហើយការផ្ដល់ប្រាក់រង្វាន់នេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរចនាសម្ព័ន្ធពិតប្រាកដនៃប្រាក់រង្វាន់នៅក្នុង blog post ដែលប្រកាសពីការពង្រីក Reels ឡើយ។
បើក្រឡែកមើល TikTokវិញ គឺបានពង្រីកខ្លួនដល់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ក្នុងមួយខែ...
បណ្តាញសង្គមទាំង៥ដែលម្ចាស់អាជីវកម្មក្នុងឆ្នាំ២០២១នេះត្រូវចេះទាញយកផល
បណ្តាញសង្គមគឺជាច្រកពាណិជ្ជកម្មដ៏មមាញឹកក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្ម ហើយក៏ជាច្រកដែលបានជួយឱ្យម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជារីកធំធាត់បានយ៉ាងឆាប់រហ័ស និងអាចប្រកួតប្រជែងជាមួយនឹងម៉ាកសញ្ញាធំៗបាន។
ការវិវឌ្ឍន៍នៃសម័យកាល និងវត្តមានថ្មីរបស់បណ្តាញសង្គមជំនាន់ក្រោយ និងការកែប្រែរបស់បណ្តាញសង្គមចាស់ៗ បានធ្វើឱ្យអ្នកប្រើប្រាស់មានការប្រែប្រួលពី១ឆ្នាំ ទៅ១ឆ្នាំ ដែលទាមទារឱ្យម្ចាស់អាជីវកម្ម អ្នកទីផ្សារសម័យទំនើបត្រូវតាមដាន និងបត់បែនជានិច្ច។
ថ្វីត្បិតតែបច្ចុប្បន្ននេះមានបណ្តាញសង្គមជាច្រើននៅលើពិភពលោក ប៉ុន្តែថ្ងៃនេះខ្ញុំសូមណែនាំបណ្តាញសង្គម៥ ដែលអាចបន្តជួយពង្រីកវិសាលភាពសេវាកម្ម និងការលក់ផលិតរបស់អ្នកទាំងអស់គ្នាបាននៅឆ្នាំ២០២១នេះសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។
Facebook
ថ្វីត្បិតតែបណ្តាញសង្គមនេះមានវត្តមាន និងភាពល្បីល្បាញនៅកម្ពុជា១ទស្សវត្សហើយក៏ដោយ ច្រកមួយនេះនៅតែពេញនិយម និងនៅតែមានការប្រើប្រាស់ច្រើន ហើយក៏ជាបណ្តាញផ្សព្វផ្សាយដែលផ្តល់ផលឈានមុខគេដដែលក្នុងឆ្នាំ២០២១នេះ។ ប៉ុន្តែអ្វីដែលប្រែប្រួល គឺFacebookកាន់តែទាមទារឱ្យអ្នកផ្សព្វផ្សាយកាន់តែមានភាពច្នៃប្រឌិត និងស្វែងរកវិធីថ្មីៗដើម្បីរក្សាប្រសិទ្ធភាពផ្សព្វផ្សាយ និងកាន់តែប្រយ័ត្នប្រយ៉ែងលើការបង្ហោះមាតិការណាមិនស្របនឹងគោលការFacebook បើពុំដូច្នោះទេ ផេករបស់អ្នកអាចនឹងត្រូវបិទបណ្តោះអាសន្ន...