បន្ទាប់ពីការទន្ទង់រង់ចាំអស់រយៈពេលជាយូរមកហើយពីបណ្តាអ្នកគាំទ្រ ក្រុមហ៊ុនOne Plus បានធ្វើការប្រកាសសម្ពោធសេរីOne Plus 9 របស់ខ្លួនកាលពីយប់ថ្ងៃទី23 ខែមីនាឆ្នាំ2021នេះ ដោយមានផលិតផលចំនួនវ័យឆ្លាតចំនួន4 ដែលក្នុងនោះមានទូរស័ព្ទ2 និងនាឡិការឆ្លាតវៃ2ម៉ូដែល។
ទូរស័ព្ទOne Plus គឺជាទូរស័ព្ទឆ្លាតវៃដែលល្បីល្បាញជាស្តេចល្បឿន តែត្រូវបានរិះគន់រឿងកាម៉េរ៉ាថតពីមុនមក បានធ្វើការកែប្រែមុខមាត់ថ្មីដោយសហការជាមួយនឹងក្រុមហ៊ុនកាម៉េរាHasselbladដែលជាក្រុមហ៊ុនផលិតកាម៉េរាថតនៅឋានព្រះច័ន្ទ ហើយក្នុងជំនាន់One Plus 9នេះ អតិថិជនដែលជាអ្នកគាំទ្រនឹងលែងរអ៊ូរឿងគុណភាពរូប និងវីដេអូដែលថតចេញពីOne Plus ទៀតហើយ។
ក្រុមហ៊ុនOne Plus បានបំពាក់កាម៉េរាំមេដែលមានទំហំដល់ទៅ50Megapixel...