what is procrastination?
procrastination គឺជាសកម្មភាពនៃការពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃក្នុងការធ្វើកិច្ចការងារក៏ដូចជាការសម្រេចចិត្តចំពោះរឿងណាមួយ។ម្យ៉ាងវិញទៀត ការពន្យាពេលកាន់តែច្រើននឹងធ្វើឲ្យយើងខាតបង់ពេលវេលាកាន់តែច្រើនផងដែរទម្រាំតែយើងអាចសម្រេចគោលដៅដែលបានគិតទុកនោះ។ តាមពិតទៅការពន្យាពេលមិនមែនមកពីអ្នកខ្ជិលនោះទេ ប៉ុន្តែគឺមកពីមូលហេតុផ្សេងទៀតដែលស្ថិតនៅខាងក្រោយ។ហើយមូលហេតុនោះហើយដែលធ្វើឲ្យយើងក្លាយទៅជាមនុស្សពន្យាពេលបែបនោះ (Procrastinator) ។
PROCRASTINATION IS THE THIEF OF TIME.
១. គ្មានគោលដៅជាក់លាក់និងច្បាស់លាស់(Abstract Goals)
មនុស្សនឹងចាប់ផ្ដើមពន្យាពេលម្ដងបន្តិចម្ដងបន្តិចរហូតក្លាយទៅជាមនុស្សពន្យារពេលពេញលក្ខណៈ (Become a procrastinator) នៅពេលដែលពួកគេគ្មានគោលដៅច្បាស់លាស់...