Tag: social media
ឥទ្ធិពលអវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចប៉ះពាល់ដល់មនុស្ស
ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងមានសព្វថ្ងៃនេះ គឺវាបានផ្ដល់ផលវិជ្ជមានជាច្រើន ដូចជាការសិក្សា តាមអនឡាញបានទូលំទូលាយ ប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយអាជីវកម្មដើម្បីបង្កើនប្រាក់ចំណូល អាចកសាងម៉ាកយីហោផ្ទាល់ខ្លួន ងាយស្រួលទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សផ្សេងៗគ្រប់ពេលគ្រប់ទីកន្លែង និងអត្ថប្រយោជន៍ជាច្រើនទៀត។
ទទឹមនឹងការផ្ដល់ផលវិជ្ជមានជាច្រើន វាក៏បានផ្ដល់ភាពអវិជ្ជមានមួយចំនួនដែលអាចប៉ះពាល់ដល់ជីវិតរបស់មនុស្សផងដែរ។ ផលអវិជ្ជមានទាំងនោះ រួមមាន៖
1. កាត់បន្ថយនូវទំនាក់ទំនងដោយផ្ទាល់
មនុស្សនឹងផ្ដាច់ការទំនាក់ទំនងជាមួយគ្នាដោយផ្ទាល់កាន់តែឃ្លាតឆា្ងយ ដែលបណ្ដាលឱ្យភាពស្និតស្នាល និងភាពរីករាយជាមួយគ្នាក៏កាន់តែបាត់បង់ ជាពិសេសនៅក្នុងគ្រួសារ និងមិត្តភក្តិជាដើម តាមរយៈ ការជួបជុំគ្នា ដោយម្នាក់ៗផ្ដោតតែលើការចុចទូរស័ព្ទដើម្បីលេងឬមើលអ្វីមួយក្នុងប្រព័ន្ធផ្សព្វផ្សាយ។ល។
2. កំណើននៃជំងឺធ្លាក់ទឹកចិត្ត
យោងតាមការសិក្សាថ្មីៗ មនុស្សកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម...
ហេតុអ្វី Social Media មានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច?
Social Media បើយើងនិយាយជាភាសាខ្មែរ គឺ “ប្រព័ន្ធផ្សព្វផ្សាយសង្គម” ហើយវាសំដៅលើគេហទំព័រ ឬជាកម្មវិធីដែលត្រូវបានរចនាឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចបង្កើត និងចែករំលែកមាតិការបស់ពួកគេបានយ៉ាងឆាប់រហ័សជាសាធារណៈប្រកបដោយប្រសិទ្ធភាព និងស្ថិតនៅក្នុងពេលវេលាជាក់ស្តែងនៃតំបន់រស់នៅរបស់ពួកគេ។ បន្ថែមពីនេះ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរពិចារណាក្នុងការប្រើប្រាស់ រួមមានFacebook, Instagram, YouTube, TikTok និង Twitter។ ម្យ៉ាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏មានទម្រង់នៃសកម្មភាពជាច្រើនដែលប្រើបច្ចេកវិទ្យាផងដែរ ដោយសកម្មភាពទាំងនេះរួមមានការចែករំលែកជារូបថត ការសរសេរប្លុក ហ្គេមអនឡាញ...
ម្ចាស់អាជីវកម្មត្រូវតែដឹង ពីស្ថិតិផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពនៅអាស៊ី!
នៅក្នុងសម័យកាលនេះ ជាសម័យកាលមួយដែលម្ចាស់អាជីវកម្មធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ប៉ុន្តែជាក់ស្ដែងការផ្សព្វផ្សាយតាមនេះ អ្នកខ្លះទទួលបានប្រសិទ្ធភាព តែអ្នកខ្លះមិនទទួលបានប្រសិទ្ធភាពនោះទេ។
តើគួរធ្វើបែបណា ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធភាព? ជាដំណោះស្រាយ ម្ចាស់អាជីវកម្ម គួរតែដឹងថា ស្ថិតិផ្សព្វផ្សាយដែលគេពេញនិយម និងមានប្រសិទ្ធភាព គឺនឹងបង្ហាញលម្អិតនៅក្នុងអត្ថបទនេះ។
តើម្ចាស់អាជីវកម្ម គួរមានយុទ្ធសាស្រ្តអ្វី ដើម្បីធ្វើឱ្យអាជីវកម្មល្បី ដោយពុំចាំបាច់ផ្សព្វផ្សាយ?
ទី១. កំណត់តម្លៃផលិតផល ឬសេវាកម្មឱ្យត្រូវនឹងទីផ្សារ
ទី២. ការច្នៃប្រឌិតផលិតផលឬសេវាកម្មឱ្យមានភាពខុសប្លែក និងមានចំណុចពិសេសដាច់គេ ដោយគ្មាននរណាធ្វើដូច។
ទី៣. ចងចិត្តអតិថិជនឱ្យជាប់ និងស្ថេរភាព ពេលនោះអតិថិជននឹងមានការពេញចិត្តហើយណែនាំបន្តទៅកាន់មនុស្សផ្សេងទៀត។
ការផ្សព្វផ្សាយ ដែលម្ចាស់អាជីវកម្មប្រើប្រាស់បានដោយឥតគិតថ្លៃ...
បណ្តាញសង្គមទាំង៥ដែលម្ចាស់អាជីវកម្មក្នុងឆ្នាំ២០២១នេះត្រូវចេះទាញយកផល
បណ្តាញសង្គមគឺជាច្រកពាណិជ្ជកម្មដ៏មមាញឹកក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្ម ហើយក៏ជាច្រកដែលបានជួយឱ្យម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជារីកធំធាត់បានយ៉ាងឆាប់រហ័ស និងអាចប្រកួតប្រជែងជាមួយនឹងម៉ាកសញ្ញាធំៗបាន។
ការវិវឌ្ឍន៍នៃសម័យកាល និងវត្តមានថ្មីរបស់បណ្តាញសង្គមជំនាន់ក្រោយ និងការកែប្រែរបស់បណ្តាញសង្គមចាស់ៗ បានធ្វើឱ្យអ្នកប្រើប្រាស់មានការប្រែប្រួលពី១ឆ្នាំ ទៅ១ឆ្នាំ ដែលទាមទារឱ្យម្ចាស់អាជីវកម្ម អ្នកទីផ្សារសម័យទំនើបត្រូវតាមដាន និងបត់បែនជានិច្ច។
ថ្វីត្បិតតែបច្ចុប្បន្ននេះមានបណ្តាញសង្គមជាច្រើននៅលើពិភពលោក ប៉ុន្តែថ្ងៃនេះខ្ញុំសូមណែនាំបណ្តាញសង្គម៥ ដែលអាចបន្តជួយពង្រីកវិសាលភាពសេវាកម្ម និងការលក់ផលិតរបស់អ្នកទាំងអស់គ្នាបាននៅឆ្នាំ២០២១នេះសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។
Facebook
ថ្វីត្បិតតែបណ្តាញសង្គមនេះមានវត្តមាន និងភាពល្បីល្បាញនៅកម្ពុជា១ទស្សវត្សហើយក៏ដោយ ច្រកមួយនេះនៅតែពេញនិយម និងនៅតែមានការប្រើប្រាស់ច្រើន ហើយក៏ជាបណ្តាញផ្សព្វផ្សាយដែលផ្តល់ផលឈានមុខគេដដែលក្នុងឆ្នាំ២០២១នេះ។ ប៉ុន្តែអ្វីដែលប្រែប្រួល គឺFacebookកាន់តែទាមទារឱ្យអ្នកផ្សព្វផ្សាយកាន់តែមានភាពច្នៃប្រឌិត និងស្វែងរកវិធីថ្មីៗដើម្បីរក្សាប្រសិទ្ធភាពផ្សព្វផ្សាយ និងកាន់តែប្រយ័ត្នប្រយ៉ែងលើការបង្ហោះមាតិការណាមិនស្របនឹងគោលការFacebook បើពុំដូច្នោះទេ ផេករបស់អ្នកអាចនឹងត្រូវបិទបណ្តោះអាសន្ន...
តើបណ្តាញសង្គមមានលក្ខណៈពិសេស មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?
យោងទៅតាមគេហទំព័រ Hootsuite បានបង្ហាញថាចំនួននៃអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជាមានការកើនទ្បើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ នាឆ្នាំ២០២០នេះទិន្នន័យនៃអ្នកប្រើប្រាស់មានចំនួនយ៉ាងច្រើនរហូតទៅដល់៩.៧០លាននាក់។ យើងសង្កេតឃើញថាបណ្តាញសង្គមគឺពិតជាមាននូវវិសាលភាពនិងឥទ្ធិពលយ៉ាងខ្លាំងដែលធ្វើម្ចាស់អាជីវកម្មជាច្រើនបានចាប់អារម្មណ៍ហើយងាកមកប្រើប្រាស់បណ្តាញសង្គមក្នុងការទីផ្សារនិងផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេ។ ដូចដែលអ្នកបានដឹងស្រាប់ហើយថាបណ្តាញសង្គមមានច្រើនប្រភេទណាស់ដូចជា Facebook ,Tik Tok , Twitter , Pinterest , Instagram , LinkedIn ជាដើម ។
តើបណ្តាញសង្គមទាំងនោះមានលក្ខណៈពិសេស មុខងារនិងអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះសម្រាប់អាជីវកម្ម?
អត្ថបទនេះនឹងលើកយកនូវបណ្តាញសង្គមចំនួន ៤ មកធ្វើការរៀបរាប់ បកស្រាយនិងបង្ហាញអំពីមុខងារនិងអត្ថប្រយោជន៍
១. Facebook
អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ច្បាស់ហើយអំពីបណ្តាញសង្គមមួយនេះ។...
តើការប្រើប្រាស់វីដេអូរផ្សព្វផ្សាយលើFacebook ពិតជាមានប្រសិទ្ធភាពខ្ពស់ជាងគេឬ?
ការផ្សព្វផ្សាយនៅលើFacebookលែងជាប្រធានបទដែលថ្មីទៀតហើយនៅពិភពអាជីវកម្មនៅប្រទេសកម្ពុជា។ យើងឃើញមានការផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលជាច្រើនស្តីពីប្រើប្រាស់Pageឱ្យបានជោគជ័យ លក់អីក៏ដាច់ អាថ៌កំបាំងចាយលុយតិចលើFacebookជាដើម ។ល។ ហើយថ្មីៗនេះ ក៏មានការបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់វីដេអូដើម្បីធ្វើការផ្សព្វផ្សាយដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ជាងគេ។ តើនេះជាការពិតមែនទេ?
មិនខុសនោះទេ ហើយក៏មិនត្រូវទាំងស្រុងដែរ។ វីដេអូបានក្លាយជាមាតិកាដែលពេញនិយម និងមានប្រសិទ្ធភាពបំផុតនាពេលបច្ចុប្បន្ន ដោយអាចទៅដល់មនុស្សច្រើនជាងរូបភាពឬអក្សរ ហើយនេះមិនមែនទើបតែកើតឡើងនោះទេ ទំនោរនៃការជម្រុញឱ្យមានបង្កើតវីដេអូគឺមានតាំងពីប្រហែល ៣ឆ្នាំមុនមកម្ល៉េះ។ ហេតុអ្វី? Facebook ចង់ធ្វើការប្រកួតប្រជែងជាមួយនឹង Youtubeដែលជាបណ្តាញមើលវីដេអូធំជាងគេនៅលើពិភពលោក ដូចនេះមិនមានអ្វីចម្លែកទេដែលFacebookចង់លើកទឹកចិត្តអ្នកដែលបង្ហោះវីដែអូ ឬមាតិការជាបែបវីដេអូដើម្បីអាចទទួលបានផលខ្ពស់ជាងប្រភេទមាតិការផ្សេងៗទៀត។
ក៏ប៉ុន្តែ មិនមែនវីដេអូទាំងអស់សុទ្ធតែទទួលបានប្រសិទ្ធភាព និងទទួលបានផលខ្ពស់ជាងការប្រើប្រាស់រូបភាពផ្សព្វផ្សាយនោះទេ។ វីដេអូមានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ...
ឧបករណ៍ឥតគិតថ្លៃ ៣ជាជំនួយពិសេសសម្រាប់ការធ្វើទីផ្សារនៅលើបណ្តាញសង្គម
នៅ កម្ពុជា បណ្តាញ សង្គម បាន ក្លាយទៅជា ច្រកផ្សព្វផ្សាយមួយ ដ៏ពេញនិយម និង មាន ប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ អាជីវកម្ម ដែលមាន ក្រុមអតិថិជន វ័យក្មេង ឬក្រុមអតិថិជន ដែលចូលចិត្តដើរតាមសម័យកាលឌីជីថល។ ចំនួន អ្នកប្រើប្រាស់បានកើនឡើងជាលំដាប់ និងយ៉ាងគំហុគដែលធ្វើឱ្យ ច្រកពាណិជ្ជកម្ម និង ទំនាក់ទំនងសង្គម...
ទិញFacebook Page Like គឺជាការចាយលុយខ្ចះខ្ជាយ
មានសេវាកម្មលក់ Page Like ជាច្រើនបានប្រកាសព្រោងព្រាតនៅលើបណ្តាញសង្គមFacebook ដែលជាកន្លែងដែលកំពុងពេញនិយមសម្រាប់អាជីវកម្ម ហើយអ្នកខ្លះបានធ្វើការអះអាងថាទិញ Page Likeដែលពួកគេលក់ឱ្យ នឹងធ្វើឱ្យម្ចាស់អាជីវកម្មបង្កើនការលក់ទៀតផង។
តើគួរទិញ Facebook Page Likeដែលមានស្រាប់ ឬចាយលុយសម្រាប់បង្កើនការ Like Page ឬទេ? នេះគឺជាសំណួរមួយដែលម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារតែងតែលើកជាចម្ងល់ និងចោទសួរមកកាន់ខ្ញុំជាច្រើន។ ចំពោះខ្ញុំ ការទិញ Facebook Page Like...
យុទ្ធសាស្ត្រទីផ្សារបណ្តាញសង្គមរបស់សម្បត្តិហ្វាយនែនមានអ្វីដែលប្លែកពីគេ?
បច្ចុប្បន្ននេះ បណ្តាញសង្គម ជាពិសេសFacebook គឺជាច្រកផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាពដែលក្រុមហ៊ុន និងអាជីវកម្មជាច្រើនបានចាប់ឱកាសនេះដើម្បីប្រកួតប្រជែងដើម្បីស្វែងរកអតិថិជន និងពង្រីកកិត្តិនាមក្រុមហ៊ុន។ ប៉ុន្តែ ទោះជាក្រុមហ៊ុន និងអាជីវកម្មនីមួយៗបានប្រើប្រាស់Facebook ដូចគ្នា ប៉ុន្តែយុទ្ធសាស្ត្រ និងវិធីប្រើប្រាស់មានកម្រិត និងសមត្ថភាពខុសៗគ្នាផងដែរ។
នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុវិញក៏មិនខុសពីវិស័យផ្សេងៗ យើងឃើញថា ស្ទើរតែគ្រប់ស្ថាប័នកំពុងតែមានវត្តមាននៅលើបណ្តាញសង្គម និងប្រើប្រាស់ច្រកផ្សព្វផ្សាយមួយនេះជាទីតាំងមួយដើម្បីពង្រីកទីផ្សារ និងផ្សព្វផ្សាយផលិតផល។
ក្នុងចំណោមស្ថាប័នមីក្រូហរិញ្ញវត្ថុ ខ្ញុំសង្កេតឃើញថា សម្បត្តិហ្វាយនែនគឺជាស្ថាប័នដែលមើលទៅមានភាពលេចធ្លោជាងគេនៅលើបណ្តាញFacebook។ ហេតុអ្វី? ជំនួសឱ្យការបង្ហោះតែពាក្យស្លោកជម្រុញទឹកចិត្ត និងភាពជាអ្នកដឹកនាំ ឬបង្ហោះតែសេវាកម្ម និងផលិតផលរបស់ខ្លួនដែលជាវិធីគេតែងប្រើ...
Facebook ប្រកាសពីបច្ចេកវិទ្យាថ្មី Group Video Chats របស់ Messenger
នាថ្ងៃទី១៩ធ្នូនេះ ហ្វេសបុកបានប្រកាសពីបច្ចេកវិទ្យាចុងក្រោយដែលទើបនឹងបន្ថែមចូលទៅក្នុងMessengerគឺវីដេអូខលជាក្រុម។ កន្លងមក Messengerបានផ្តល់លទ្ធភាពខលជាសម្លេងជាក្រុមនិងវីដេអូខលវាងមនុស្ស២នាក់។ យោងតាមហ្វេសបបុក លទ្ធភាពវីដេអូខលជាក្រុមនេះត្រូវបានអ្នកប្រើប្រាស់ហ្វេសបុកសំនូមពរច្រើនជាងគេ ហើយប្រជាប្រិយភាពរបស់វីដេអូខលនៅលើMessenger មានមនុស្សជាទូទៅជាង245លាននាក់ដែលធ្វើការខលជារៀងរាល់ខែ។
ចំពោះលទ្ធភាពថ្មីចុងក្រោយ ក្នុងពេលខលម្តងអាចដាក់អ្នកចូលរួមបានដល់៦នាក់ជាវីដេអូ ហើយអាចដាក់មនុស្សរហូតដល់៥០នាក់ទៀតស្តាប់ជាសម្លេងក្នុងពេលជាមួយគ្នា។ អ្នកប្រើប្រាស់ក៏អាចផ្ញើរសារជា អក្សរ រូបstickers រូបemoji និងអាចពាក់ម៉ាស់3Dកំឡុងពេលសន្ទនាបានទៀត!
ដូចបានរៀបរាប់ខាងលើលទ្ធភាពថ្មីនេះត្រូវបានប្រកាសជាផ្លូវការក្នុងខែធ្នូ។ ពេលវេលានេះជាវាពេលវេលាដ៏សាកសម្យណាស់ ព្រោះឱកាសឈប់សម្រាកនឹងមកដល់នាពេលខាងមុខឆាប់ៗនេះដូចជាពិធីមុណ្យណូអ៊ែល និងបុណ្យសកលជាដើម។ ក្នុងអំឡុងពេលនេះមនុស្សគ្រប់គ្នាតែងតែទាក់ទងទៅកាន់មិត្តភក្តិ សាច់ញ្ញាតិ និង បងប្អូនជិតឆ្ងាយដើម្បីផ្ញើរក្តីនឹករលឹក សេចក្តីជូនពរ និងការណាត់ជួបសម្រាប់កម្មពិធីជប់លៀងផ្សេងៗ។
បើក្រឡេកទៅមើលកាលពីខែមិនាឆ្នាំ២០១៥វិញ...