Tag: startup
ចំណេះដឹងទាំង៩ ដែលអ្នកគួរតែចេះ មុនពេលចាប់ផ្ដើមអាជីវកម្មខ្លួនឯង
ការចាប់ផ្ដើមអាជីវកម្មមិនមែនជារឿងងាយស្រួលដែលនរណាៗក៏អាចនឹកឃើញធ្វើក៏ធ្វើនោះទេ គឺវាទាមទារអ្នកឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគិត ការគ្រប់គ្រងពេលវេលា មានភាពអត់ធ្មត់ ឆ្លាតនិងអាចបត់បែនទៅតាមស្ថានភាព។ ហើយអ្នកក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងមុនផងដែរទៅលើការងារមួយចំនួនដូចជា ការប្រកាសជ្រើសរើសបុគ្គលិក ការដឹកនាំក្រុម ចាត់ចែងការងារ ការរៀបចំគម្រោង ការសម្រេចចិត្ត ការគ្រប់គ្រងហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាជូនអតិថិជនជាដើម។
ដូចនេះខាងក្រោមនេះ គឺសុទ្ធសឹងតែជាចំណុចដែលអ្នកត្រូវដឹង ហើយក៏ត្រូវតែចេះដែរ មុនពេលចាប់ផ្ដើមអាជីវកម្មខ្លួនឯងដើម្បីអាចដឹកអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យបានៈ
១. ចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ (Fiancial Management)
ជាដំបូងអ្នកត្រូវមានការយល់ដឹងឲ្យបានស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងមូលដ្ឋានគ្រឹះក្នុងការរៀបចំចាត់ចែងហិរញ្ញវត្ថុរបស់ជាមុនសិន ដូចជាដឹងពីរបៀបក្នុងការចំណាយថវិកាក្នុងគម្រោងនីមួយៗ និងត្រូវចេះអំពីរបៀបគណនាចំណូលចំណាយ ដើម្បីអាចបង្កើនប្រាក់ចំណេញជាអតិបរមា និងកាត់បន្ថុយហានិភ័យដែលអាចនឹងកើតមានឡើងនៅពេលដែលអ្នកចាប់ផ្ដើមចេញរកស៊ីខ្លួនឯង។
២. ជំនាញក្នុងការវិភាគទិន្នន័យ...
StartUp រឿងភាគកូរ៉េដែលអ្នកចង់ផ្តើមអាជីវកម្មគួរមើល
StartUp គឺជារឿងភាគកូរ៉េដែលទើបតែចេញថ្មី និងកំពុងបានដាក់ឱ្យមើលនៅលើវេទិការមើលរឿង Netflix។ វាជាសាច់រឿងដែលនិយាយអំពីការចាប់ផ្តើមអាជីវកម្មជាលក្ខណៈStartUp ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត (Artificial Intelligent) ដែលជាបច្ចេកវិទ្យាកុំពុងតែរះឡើងនាសម័យបច្ចេកវិទ្យានេះ។
នៅក្នុង រឿងStart Upនេះ វាមិនត្រឹមតែមានតួរសម្តែងដ៏គួរឱ្យទាក់ទាញដូចជា Bae Suzy, Nam Joo-hyuk, Kim Seon-ho និង Kang Han-na និងសាច់រឿងជក់ចិត្តប៉ុណ្ណោះទេ អ្នកនឹងទទួលបានចំណេះដឹងជាច្រើនអំពីអាជីវកម្មក្នុងពិភពបច្ចេកវិទ្យាជាច្រើន ដែលពិតជាមានប្រយោជន៍បំផុតសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មបច្ចេកវិទ្យា...
កម្មវិធី StartUp Party
StartUp Party គឺជាកម្មវិធីជួបជុំមួយដែលនឹងប្រព្រឹត្តទៅឡើងនៅEmeral Hubដែលផ្តល់ឱកាលដល់អ្នកទាំងឡាយណាដែលមានគំនិតចង់ចាប់ផ្តើមអាជីវកម្មឲ្យចែករំលែកគំនិត និងមហិច្ឆតាអាជីវកម្មរបស់ខ្លួន។ អ្នកចូលរួមនឹងមានឱកាសសួរសំនួរ ណែនាំខ្លួន ស្វែងរកដៃគូអាជីកម្ម ស្វែងរកអ្នកប្រឹក្សាយោបល់និងអ្នកវិនិយោគ។
វាគ្មិន
លោក ហុង សុវណ្ណដារ៉ា អ្នកគ្រប់គ្រងទូទៅនៅ GO-X
Go-X គឺជាកម្មវិធីទូរស័ព្ទដែលអាចជួយដល់អ្នកគ្រប់គ្នាដែលត្រូវការដឹកជញ្ជូន។ ចក្ខុវិស័យរបស់GO-Xគឺក្លាយជាភ្នាក់ងារដឹកជញ្ជូនតាមអ៊ីនធឺណិតដ៏គួរឱ្យជឿជាក់បំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយភ្ញៀវទេសចរអាចធ្វើដំណើរជុំវិញទីក្រុងប្រកបដោយផាសុកភាពនិងសុវត្ថិភាព។
លោកស្រី ហេង ដារីនែន អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅ iPad88
iPay88 ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ឈានមុខគេនៅក្នុងប្រទេសម៉ាឡេស៊ីមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកនិងអន្តរជាតិជាង150 ដែលជាដៃគូនិងជាង10,000ជាអ្នកជំនួញ។ ចក្ខុវិស័យរបស់ពូកគេគឺជំរុញពាណិជ្ជកម្មអេឡិចត្រូនិចនៅក្នុងតំបន់និងផ្តល់ដំណោះស្រាយការទូទាត់សាច់ប្រាក់តាមរយៈអ៊ីនធឺណិត។
ថ្ងៃទី30ខែមិថុនាឆ្នាំ2017
ម៉ោង5:30ល្ងាចដល់7:30យប់
ចុះឈ្មោះតាម https://goo.gl/bp6Jeh