បច្ចុប្បន្ននេះ Tesla កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរលើការលក់ ប្រាក់ចំណេញ និងតម្លៃភាគហ៊ុនរបស់វាធ្លាក់ចុះទាំងអស់ ជាមួយនឹងប្រាក់ចំណូលសុទ្ធធ្លាក់ចុះ 71% ។ ឥឡូវនេះវាពឹងផ្អែកលើការលក់ក្រេឌីតដើម្បីរក្សាប្រាក់ចំណេញ ស្របពេលនឹងការកើនឡើងនៃការប្រកួតប្រជែង ជាពិសេសពី BYD របស់ប្រទេសចិន និងប្រតិកម្មពីសកម្មភាពនយោបាយរបស់ Elon Musk កំពុងធ្វើឱ្យប៉ះពាល់ដល់ម៉ាកយីហោ Tesla យ៉ាងខ្លាំង។
ថែមពីនេះ បើច្បាប់នៅសហរដ្ឋអាមេរិកក្នុងការរឹតបន្តឹងការបំភាយឧស្ម័នចុះខ្សោយទៀត នោះការលក់ក្រេឌីតរបស់ក្រុមហ៊ុន Tesla ដែលជាប្រភពចំណូលដ៏សំខាន់ក៏ត្រូវបានធ្លាក់ចុះផងដែរ។ ហើយ Tesla ទទួលបានក្រេឌីតទាំងនេះដោយសារក្រុមហ៊ុននេះផលិតរថយន្តអគ្គិសនីស្អាត ហើយលក់វាទៅឱ្យក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែលមិនបំពេញតាមស្តង់ដារបរិស្ថាន។
យ៉ាងណាមិញ លោក Musk នៅតែមានសុទិដ្ឋិនិយមអំពីអនាគតរបស់ Tesla ដោយផ្តោតលើមនុស្សយន្តដែលនឹងមកដល់នាពេលខាងមុខ និងបច្ចេកវិទ្យាផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយសម្រាប់រថយន្តដែលបើកបរដោយខ្លួនឯងបានយ៉ាងពេញលេញនៅចំណាយពេលយូរទៀតក្នុងការក្លាយជាការពិត ហើយប្រាក់ចំណេញធ្លាក់ចុះរបស់ក្រុមហ៊ុន Tesla បង្ហាញពីបញ្ហាហិរញ្ញវត្ថុកាន់តែធំក្នុងការប្រឈមមុខ ដែលធ្វើឱ្យវិនិយោគិនកាន់តែមានការប្រុងប្រយ័ត្នក្នុងការវិនិយោគជាមួយ Tesla។