ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិនបានធ្លាក់ចុះ 11.5% នៅក្នុងខែមករា ដោយលក់បាន 63,238 គ្រឿង ធៀបនឹង 71,447 នៅក្នុងខែដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះនេះបានកើតឡើងនៅពេលដែលដៃគូប្រកួតប្រជែងក្នុងស្រុកដូចជា BYD ឃើញមានការកើនឡើងយ៉ាងខ្លាំង ដោយការលក់របស់វាកើនឡើង 47% ដល់ 296,446 គ្រឿង។ រីឯគូប្រជែងរបស់ចិនផ្សេងទៀត រួមទាំង Xpeng និង Changan Automobile ក៏បានបង្ហាញពីលទ្ធផលវិជ្ជមាននៅក្នុងទីផ្សារចិនផងដែរ។
ដូចនេះ ដើម្បីទប់ទល់នឹងបញ្ហានៃការធ្លាក់ចុះនេះ Tesla បានប្រើការកាត់បន្ថយតម្លៃ Model Y និងផ្តល់គម្រោងកម្ចីគ្មានការប្រាក់ ក្នុងការទិញរថយន្តទាំងនោះ។ លើសពីនេះ ក្រុមហ៊ុនកំពុងធ្វើដំណើរការ ដើម្បីដាក់ចេញនូវបច្ចេកវិទ្យា “Full Self Driving” របស់ខ្លួននៅក្នុងប្រទេសចិន ក្នុងការរក្សាការប្រកួតប្រជែងរវាងក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសចិន។ ទោះបីជាមានការប្រកួតប្រជែងក៏ដោយ Tesla នៅតែរក្សាជំហររបស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនយ៉ាងម៉ុតមាំ។