spot_img
spot_img
HomeទូទៅTechCrunch រាយការណ៍ថា៖ ស្លាកឈ្មោះ 'Robotaxi' របស់ក្រុមហ៊ុន Tesla ត្រូវបានបដិសេធដោយសារតែមិនមានលក្ខណៈលេចធ្លោ និងទូទៅពេក

TechCrunch រាយការណ៍ថា៖ ស្លាកឈ្មោះ ‘Robotaxi’ របស់ក្រុមហ៊ុន Tesla ត្រូវបានបដិសេធដោយសារតែមិនមានលក្ខណៈលេចធ្លោ និងទូទៅពេក

-

ការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញារបស់សហរដ្ឋអាមេរិកបានបដិសេធសំណើរបស់ក្រុមហ៊ុន Tesla ក្នុងការដាក់ស្លាកសញ្ញា “Robotaxi” សម្រាប់រថយន្តរបស់Tesla ព្រោះរដ្ឋាភិបាលអាមេរិកយល់ថា “Robotaxi” គឺជាឈ្មោះធម្មតាពេក និងទូទៅ ដោយវាគ្រាន់តែពណ៌នាអំពីតាក់ស៊ីបើកបរដោយខ្លួនឯង មិនមែនជាអ្វីដែលប្លែកសម្រាប់ក្រុមហ៊ុន Tesla នោះទេ នេះយោងតាមការចុះផ្សាយរបស់ ​​TechCrunch។

ប៉ុន្តែ Tesla ចង់បានស្លាកសញ្ញានេះ ដើម្បីឱ្យគេក្លាយជាម្ចាស់ឈ្មោះ ដែលជួយការពារម៉ាករបស់ពួកគេ កុំឱ្យមានការចម្លង និងធ្វើឱ្យមនុស្សទូទៅងាយស្រួលចាំថា “Robotaxi” ជាសេវាកម្មរបស់ Tesla ។ យ៉ាងណាមិញ Tesla នៅតែស្នើរឈ្មោះ “Robotaxi” ទៅការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាជាលើកទីពីរ តែសំណើរនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។

ពីព្រោះថា Tesla ក៏កំពុងមានជម្លោះពាណិជ្ជសញ្ញាឈ្មោះស្រដៀងគ្នាជាមួយក្រុមហ៊ុនផ្សេងទៀត ទាក់ទងនឹងឈ្មោះ  “Cybercab” ។ ដូចនេះ ដើម្បីកុំឱ្យរឿងបែបនេះកើតឡើងទៀត ការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាបានកំណត់រយៈពេលបីខែឱ្យក្រុមហ៊ុន Tesla ដើម្បីដោះស្រាយម៉ាកយីហោ “Robotaxi” របស់ខ្លួនដែលកង្វះភាពខុសប្លែក និងទូទៅពេក ហើយបើ Tesla មិនឆ្លើយតប ឬដោះស្រាយបញ្ហាម៉ាកយីហោ “Robotaxi” នោះទេ សំណើនឹងត្រូវបានលុបចោលជាលើកទីពីរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ