spot_img
spot_img
Homeទូទៅមូលដ្ឋានគ្រឹះក្នុងការកសាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន

មូលដ្ឋានគ្រឹះក្នុងការកសាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន

-

ទំនាក់ទំនងល្អគឺជាកត្តាចាំបាច់សម្រាប់ភាពជោគជ័យ និងសុភមង្គលក្នុងជីវិតរបស់យើង។ ទំនាក់ទំនងដ៏រឹងមាំមិនមែនកើតឡើងដោយចៃដន្យនោះទេ តែវាកើតចេញពីការអនុវត្តគោលការណ៍គ្រឹះមួយចំនួនដោយការតាំងចិត្ត។

ខាងក្រោមនេះជាមូលដ្ឋានគ្រឹះសំខាន់ៗដែលអ្នកគួរអនុវត្ត៖

១. ភាពទុកចិត្ត និងភាពស្មោះត្រង់
ភាពទុកចិត្តគឺជាគ្រឹះដ៏សំខាន់បំផុតនៃទំនាក់ទំនងទាំងអស់។ បើគ្មានការទុកចិត្តទេ ទំនាក់ទំនងនឹងមិនអាចឋិតថេរបានឡើយ។ ដូចនេះអ្នកត្រូវមានភាពស្មោះត្រង់ រក្សាពាក្យសន្យា ដែលធ្វើឱ្យអ្នកដទៃមានទំនុកចិត្តក្នុងការទំនាក់ទំនងជាមួយអ្នក។

២. ការស្ដាប់ និងការយល់ចិត្ត
មនុស្សគ្រប់គ្នាចង់មានអារម្មណ៍ថាត្រូវបានគេយល់និងយកចិត្តទុកដាក់។ ការយល់ចិត្តជួយអ្នកឲ្យមើលឃើញស្ថានភាពពីទស្សនៈរបស់ពួកគេ។ អ្នកត្រូវស្តាប់ដោយយកចិត្តទុកដាក់ (Active Listening) ហើយត្រូវព្យាយាមយល់ពីអារម្មណ៍ និងហេតុផលរបស់ពួកគេ រួចឆ្លើយតបនឹងអ្វីដែលគេបាននិយាយមកកាន់អ្នកដោយយកចិត្តទុកដាក់។

៣. ការគោរព និងការឲ្យតម្លៃ
ទំនាក់ទំនងដែលមានសុខភាពល្អ ទាមទារគោលការណ៍គ្រឹះគឺ ការគោរពគ្នាទៅវិញទៅមក។ ការគោរពនេះមានន័យថា អ្នកត្រូវតែទទួលយកអ្នកដទៃសម្រាប់អ្វីដែលពួកគេមាន រួមទាំងភាពខុសគ្នា និងទស្សនៈរបស់ពួកគេ។ ជាមួយគ្នានេះ អ្នកត្រូវបង្ហាញការឲ្យតម្លៃដល់គំនិត និងពេលវេលារបស់ពួកគេ។ ការគោរពនេះគឺជាមូលដ្ឋានគ្រឹះដែលបង្កើតឲ្យមានទំនាក់ទនងមួយដែលល្អ។

៤. ការប្រាស្រ័យទាក់ទងដោយបើកចំហ
ការប្រាស្រ័យទាក់ទងគ្នាដោយត្រង់ៗ និងមានការគោរព អាចជៀសវាងការយល់ច្រឡំ។ បញ្ហាគួរតែត្រូវបានដោះស្រាយដោយផ្ទាល់ មិនមែនទុកឲ្យវារីកធំទៅៗនោះទេ។ ដូចនេះអ្នកត្រូវហ៊ានបង្ហាញពីអារម្មណ៍ តម្រូវការ និងកង្វល់របស់អ្នកឲ្យបានច្បាស់លាស់ ប៉ុន្តែគួរប្រើពាក្យសម្ដីដែលគួរសមនិងទន់ភ្លន់។

សរុបមក ការកសាងទំនាក់ទំនងដ៏រឹងមាំគឺជាការវិនិយោគរយៈពេលវែងដែលតម្រូវឲ្យមានភាពស្មោះត្រង់ ការយល់ចិត្ត និងការខិតខំប្រឹងប្រែងជាប់លាប់ ដើម្បីបង្កើតទំនាក់ទំនងមួយយ៉ាងល្អជាមួយមនុស្សជុំវិញខ្លួន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ