Home អភិវឌ្ឍន៍ខ្លួនឯង អត្ថប្រយោជន៍ទាំង5 ដែលអ្នកទទួលបានពីការចេះបន្ទាបខ្លួន

អត្ថប្រយោជន៍ទាំង5 ដែលអ្នកទទួលបានពីការចេះបន្ទាបខ្លួន

មនុស្សម្នាក់ៗតែងមានសមត្ថភាពខ្លាំងរៀងៗខ្លួន ប៉ុន្តែមិនថាអ្នកមានសមត្ថភាពខ្លាំងយ៉ាងណានោះទេ ច្បាស់ណាស់មានមនុស្សម្នាក់ទៀតនឹងខ្លាំងជាងអ្នក។ ដូចនេះហើយមិនថាអ្នកនៅក្នុងកាលៈទេសៈបែបណានោះទេ អ្នកត្រូវចេះដាក់ខ្លួនដើម្បីឱ្យអ្នកងាយចុះសម្រុងជាមួយអ្នកដទៃ ​ក៏ប្រៀបបានដូចជាអ្នកកំពុងតែបើកឱកាសឱ្យខ្លួនឯងរៀនអ្វីថ្មីៗពីអ្នកដទៃផងដែរ។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលអ្នកទទួលបានពីការចេះដាក់ខ្លួនជាមួយមនុស្សជំុវិញខ្លួន៖

1. ទំនាក់ទំនងល្អ៖ មនុស្សចេះដាក់ខ្លួនមិនអំនួតនឹងទទួលបានការគោរពស្រឡាញ់ចូលចិត្តពីអ្នកដទៃ ដែលធ្វើឱ្យមិត្តភាព និងការងារជាក្រុមកាន់តែរឹងមាំ។

2. កើនចំណេះដឹង៖ នៅពេលដែលអ្នកបន្ទាបខ្លួន អ្នកទទួលស្គាល់ថាទោះបីអ្នកចេះយ៉ាងណានោះទេ ក៏នៅមានរឿងខ្លះអ្នកមិនទាន់ដឹង ដូចនេះអ្នកអាចបើកចិត្តរៀនសូត្រ នេះវានឹងធ្វើឱ្យអ្នកកាន់តែកើនចំណេះដឹង និងកាន់រីកចម្រើនលឿន។

3. ទទួលបានការគោរព៖ កាលណាអ្នកមិនមានអំនួត អ្នកនឹងទទួលបានការកោតសរសើរ គោរពពីអ្នកដទៃ គ្រប់ទីកន្លែង ដែលធ្វើឱ្យអ្នករក្សាភាពថ្លៃថ្នូរក្នុងគ្រប់កាលៈទេសៈ។

4. ភាពតានតឹងតិច៖ មនុស្សដាក់ខ្លួនជាមនុស្សមិនតែងតែព្យាយាមបង្ហាញខ្លួនឯង ដើម្បីឱ្យអ្នកដទៃឃើញថាគេខ្លាំងពូកែនោះទេ ដូច្នេះពួកគេមានអារម្មណ៍ធូរស្រាល និងមិនមានភាពតានតឹង។

5. បើកឱកាសថ្មីៗ៖ ការបន្ទាបខ្លួនធ្វើឱ្យអ្នកដ៏ទៃកាន់តែមានឆន្ទៈចង់ជួយ និងគាំទ្រអ្នក ដោយបើកឱកាសកាន់តែច្រើនសម្រាប់អ្នក ព្រោះតែការចេះដាក់ខ្លួនរៀនសូត្រអ្វីថ្មីៗ និងភាពស្មោះត្រង់ បានធ្វើឱ្យអ្នកដទៃមានទំនុកចិត្ត និងចង់ឱ្យអ្នកមានឱកាសថ្មីៗ។

ដូចនេះ ការចេះដាក់ខ្លួនចំពោះមនុស្សជុំវិញខ្លួន ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់មកដល់កេរ្តិ៍ឈ្មោះ និងឱកាសផ្ទាល់ខ្លួនមកដល់អ្នក ដែលធ្វើឱ្យអ្នកកាន់តែមានអ្នកគោរពស្រឡាញ់ និងងាយស្រួលចុះចំណោមក្នុងការធ្វើកិច្ចការងារផ្សេងៗ។