spot_img
spot_img
Homeទូទៅភាពចៃដន្យរបស់ក្មេងប្រុសម្នាក់នេះ បានធ្វើឱ្យកាហ្វេក្លាយជាភេសជ្ជៈដ៏ពេញនិយមបំផុត!

ភាពចៃដន្យរបស់ក្មេងប្រុសម្នាក់នេះ បានធ្វើឱ្យកាហ្វេក្លាយជាភេសជ្ជៈដ៏ពេញនិយមបំផុត!

-

តើអ្នកដឹងទេថា ការរកឃើញកាហ្វេមិនមែនកើតចេញពីអ្នកវិទ្យាសាស្ត្រទេ ប៉ុន្តែវាចាប់ផ្តើមដោយភាពចៃដន្យពីហ្វូងពពែដែលរាំលេងនៅប្រទេសអេត្យូពី? រឿងរ៉ាវនេះបង្ហាញពីរបៀបដែលគ្រាប់ផ្លែឈើពណ៌ក្រហមតូចមួយបានប្រែក្លាយទៅជាភេសជ្ជៈដែលផ្លាស់ប្តូរពិភពលោក។

រឿងរ៉ាវចាប់ផ្តើមជាមួយអ្នកគ្វាលពពែម្នាក់ឈ្មោះ Kaldi នៅប្រទេសអេត្យូពី។ គាត់បានកត់សម្គាល់ថាពពែរបស់គាត់មានកម្លាំងខ្លាំង និងរាំលេងមិនឈប់ បន្ទាប់ពីស៊ីផ្លែឈើពណ៌ក្រហមម្យ៉ាង។ គាត់ក៏បានសាកល្បងវា ហើយមានអារម្មណ៍ស្វាង និងមានកម្លាំង។ ដោយភាពភ្ញាក់ផ្អើល Kaldi ក៏បានបេះផ្លែឈើនោះពេញមួយស្បោង រួចរត់ទៅកាន់ អាស្រមដែលនៅជិតនោះបំផុត ដើម្បីយកទៅបង្ហាញដល់ព្រះសង្ឃ ហើយដោយមានការចង់ដឹង ព្រះសង្ឃក្នុងតំបន់ក៏បានយកផ្លែឈើនោះទៅសាកល្បង ហើយរកឃើញថាវាជួយឱ្យពួកគាត់មានស្មារតីស្វាងល្អ មិនងងុយគេងនៅពេលសូត្រធម៌យប់ជ្រៅ។ នេះគឺជាចំណុចចាប់ផ្ដើមដំបូងបំផុត ដែលប្រែត្របកគ្រាប់ផ្លែឈើតូចមួយឱ្យទៅជាភេសជ្ជៈដ៏មានឥទ្ធិពល។

បន្ទាប់មក វប្បធម៌កាហ្វេបានរីករាលដាលដល់យេម៉ែន និងទីក្រុងម៉េកា ដោយហាងកាហ្វេបានក្លាយជាកន្លែងជជែកពិភាក្សាជំនួញ និងនយោបាយ។ នៅពេលវាធ្វើដំណើរទៅដល់អឺរ៉ុប ហាងកាហ្វេត្រូវបានគេប្រសិទ្ធនាមថាជា “សាកលវិទ្យាល័យមួយកាក់” (Penny Universities) ព្រោះមនុស្សអាចចំណាយលុយត្រឹមតែមួយកាក់ ដើម្បីចូលទៅអង្គុយស្ដាប់ការជជែកដេញដោលរបស់អ្នកប្រាជ្ញ ដែលជួយជំរុញឱ្យមានគំនិតច្នៃប្រឌិត និងការបង្កើតថ្មីៗជាច្រើន។

ឈានមកដល់បច្ចុប្បន្ន ដំណាំកាហ្វេបានរីកចម្រើនជាសកល និងក្លាយជាទំនិញពាណិជ្ជកម្មធំបំផុតទីពីរលើពិភពលោកបន្ទាប់ពីប្រេង។ សរុបមក កាហ្វេមិនមែនគ្រាន់តែជាភេសជ្ជៈសម្រាប់ដាស់ស្មារតីប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយនៃប្រវត្តិសាស្ត្រមនុស្សជាតិដែលដើរតួជាស្ពានតភ្ជាប់វប្បធម៌ និងការជួបជុំ។ រាល់ពេលដែលអ្នកលើកពែងកាហ្វេ អ្នកកំពុងកាន់ប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតរបស់ពិភពលោកនៅក្នុងដៃរបស់អ្នក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ