spot_img
spot_img
Homeទូទៅផ្តើមពីតូបលក់ទឹកកកឈូសតាមចិញ្ចើមផ្លូវ ក្លាយជាម៉ាក់យីហោរដែលមានសាខាជាង ៣០,០០០ កន្លែងជុំវិញពិភពលោក

ផ្តើមពីតូបលក់ទឹកកកឈូសតាមចិញ្ចើមផ្លូវ ក្លាយជាម៉ាក់យីហោរដែលមានសាខាជាង ៣០,០០០ កន្លែងជុំវិញពិភពលោក

-

ដំណើរជីវិតរបស់លោក Zhang Hongchao ស្ថាបនិកក្រុមហ៊ុន Mixue Bingcheng គឺជាសាច់រឿងនៃការពុះពារចេញពីភាពក្រីក្របំផុត រហូតក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក។ លោកចាប់ផ្ដើមអាជីវកម្មដំបូងនៅឆ្នាំ ១៩៩៧ ក្នុងនាមជានិស្សិតក្រីក្រម្នាក់ ដោយបានខ្ចីប្រាក់ពីលោកយាយរបស់លោកចំនួន ៣,០០០ យ័ន (ប្រហែល ៤០០ ដុល្លារ) ដើម្បីបើកតូបលក់ទឹកកកឈូសតូចមួយនៅចិញ្ចើមផ្លូវក្នុងទីក្រុង Zhengzhou។ ក្នុងដំណាក់កាលដំបូង លោកត្រូវប្រឈមមុខនឹងបរាជ័យជាច្រើនលើក រហូតដល់ត្រូវបង្ខំចិត្តបិទហាង និងទៅធ្វើការងារជាកម្មករលីសែង និងលក់អាហារតាមចិញ្ចើមផ្លូវដើម្បីសន្សំប្រាក់ឡើងវិញ ប៉ុន្តែលោកមិនដែលបោះបង់ក្ដីស្រមៃឡើយ។

ចំណុចរបត់ដ៏ធំបំផុតក្នុងជីវិតរបស់លោក បានកើតឡើងនៅឆ្នាំ ២០០៦ នៅពេលដែលលោកបានរកឃើញរូបមន្តធ្វើការ៉េមដែលមានតម្លៃទាបបំផុត គឺត្រឹមតែ ២ យ័ន (ប្រហែល ០.៣០ ដុល្លារ) ប៉ុណ្ណោះ ខណៈដែលហាងដទៃលក់ក្នុងតម្លៃថ្លៃជាងនេះ ៥ ទៅ ១០ ដង។ លោកបានប្រើយុទ្ធសាស្ត្រ “ចំណេញតិច តែលក់បានច្រើន” និងបានបង្កើតរោងចក្រផលិតគ្រឿងផ្សំដោយខ្លួនឯង ដើម្បីកាត់បន្ថយចំណាយឱ្យនៅទាបបំផុត ដែលធ្វើឱ្យ Mixue រីកដុះដាលយ៉ាងរហ័សពីតូបតូចមួយ ទៅជាអាណាចក្រដែលមានសាខាជាង ៣០,០០០ ហាង នៅជុំវិញពិភពលោក។

នេះបានបង្ហាញឱ្យឃើញថា ពីក្មេងប្រុសដែលគ្មានអ្វីសោះ លោក Zhang Hongchao បានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដោយសារតែភាពស្មោះត្រង់ចំពោះអតិថិជន និងការមិនរុញរាចំពោះភាពលំបាក។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ