Home បច្ចេកវិទ្យា ប្រទេសអូស្ត្រាលីចាប់ផ្តើមប្រើបច្ចេកវិទ្យាកុំព្យូទ័រជីវសាស្ត្រដំបូងគេលើពិភពលោកដែលដំណើរការដោយកោសិកាខួរក្បាលមនុស្ស

ប្រទេសអូស្ត្រាលីចាប់ផ្តើមប្រើបច្ចេកវិទ្យាកុំព្យូទ័រជីវសាស្ត្រដំបូងគេលើពិភពលោកដែលដំណើរការដោយកោសិកាខួរក្បាលមនុស្ស

ក្រុមហ៊ុន Cortical Labs របស់អូស្រ្តាលីបានចាប់ផ្តើមដំណើរការកុំព្យូទ័រជីវសាស្រ្តដំបូងគេរបស់ពិភពលោកគឺ ប្រព័ន្ធ CL1 ដែលដំណើរការដោយកោសិកាខួរក្បាលរបស់មនុស្សដែលមានជីវិត។ 

កុំព្យូទ័រនៅតែប្រើបន្ទះឈីបស៊ីលីកុន ប៉ុន្តែវាត្រូវបានបន្ថែមជាមួយ CL1 ដែលរួមបញ្ចូលកោសិកាខួរក្បាល។ CL1 វាប្រើណឺរ៉ូនដែលដាំដុះនៅក្នុងមន្ទីរពិសោធន៍នៅលើបន្ទះឈីបស៊ីលីកុន និងជំរុញដោយប្រព័ន្ធប្រតិបត្តិការឆ្លាតវៃជីវសាស្ត្ររបស់ Cortical Labs (biOS) ដើម្បីឱ្យដំណើរការកិច្ចការកុំព្យូទ័រកាន់តែមានប្រសិទ្ធភាព។

អ្វីដែលធ្វើឱ្យប្រព័ន្ធនេះមានលក្ខណៈពិសេសគឺ ជីវសាស្រ្តនៃនេះជួយឱ្យប្រព័ន្ធកុំព្យូទ័រងាយយល់ពីគំរូថ្មី ធ្វើការសម្រេចចិត្ត ដោះស្រាយបញ្ហាបានលឿនជាងកុំព្យូទ័រធម្មតា និងងាយយល់តម្រូវការដែលអ្នកប្រើប្រាស់ចង់បានប្រកបដោយប្រសិទ្ធភាព​ ស្រដៀងទៅនឹងរបៀបដែលខួរក្បាលរបស់យើងដំណើរការ។ មិនតែប៉ុណ្ណោះវាប្រើប្រាស់ថាមពលជាងបើប្រៀបធៀបទៅនឹងប្រព័ន្ធកុំព្យូទ័រដែលមានដែលប្រព័ន្ធស៊ីលីកុន។