spot_img
spot_img
Homeបច្ចេកវិទ្យាAI មិនអាចជំនួសការងាររបស់មនុស្សទាំងស្រុងបានទេ តែវាអាចសម្រួល និងពន្លឿនការងាររបស់មនុស្សបានច្រើន

AI មិនអាចជំនួសការងាររបស់មនុស្សទាំងស្រុងបានទេ តែវាអាចសម្រួល និងពន្លឿនការងាររបស់មនុស្សបានច្រើន

-

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន WIRED លោក Demis Hassabis ដែលជា CEO របស់ Google DeepMind បានសង្កត់ធ្ងន់ថា គោលដៅចម្បងរបស់គាត់មិនមែនត្រឹមតែបង្កើត Chatbot ធម្មតានោះទេ ប៉ុន្តែគឺការបង្កើត AGI (AI ដែលមានប្រាជ្ញាដូចមនុស្ស) ដើម្បីដោះស្រាយបញ្ហាធំៗរបស់ពិភពលោក។

លោកមើលឃើញថា AI គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់ជួយពន្លឿនការរកឃើញថ្មីៗដែលមនុស្សត្រូវការជាចាំបាច់ ដូចជាគម្រោង AlphaFold ដែលជួយរកឃើញរចនាសម្ព័ន្ធប្រូតេអ៊ីនរាប់លានសម្រាប់ផលិតថ្នាំព្យាបាលជំងឺជាដើម។

ហើយចំពោះក្តីបារម្ភរឿងការងារ លោកជឿជាក់ថា AI នឹងមិនមកដណ្តើមការងារទាំងស្រុងទេ ប៉ុន្តែវានឹងមកជួយលុបបំបាត់ការងារដែលដដែលៗនិងគួរឱ្យធុញទ្រាន់ ដើម្បីអនុញ្ញាតឱ្យមនុស្សមានពេលផ្ដោតលើការងារដែលប្រើភាពច្នៃប្រឌិត និងទំនាក់ទំនងឱ្យបានច្រើនជាងមុន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ