spot_img
spot_img
Homeទូទៅតោះ! មកស្គាល់ពីកោះដ៏ធំ និងភ្នំដ៏ខ្ពស់បំផុតនៅលើពិភពលោក

តោះ! មកស្គាល់ពីកោះដ៏ធំ និងភ្នំដ៏ខ្ពស់បំផុតនៅលើពិភពលោក

-

ជាទូទៅអ្នកប្រាកដជាបានស្គាល់នូវភ្នំ និង​កោះល្បីៗដែលមាននៅក្នុងស្រុក ​ឬនៅតាមប្រទេសនីមួយៗ។ ប៉ុន្តែអ្នកអាចនឹងមិនទាន់បានស្គាល់នូវកោះដែលធំ ឬភ្នំដែលខ្ពស់ជាងគេនៅលើពិភពលោកនោះទេ។ ដូចនេះហើយតោះមកដឹងពីកោះដែលធំជាងគេ​ និងភ្នំដែលខ្ពស់ជាងគេនៅលើពិភពលោកនេះ។

កោះធំជាងគេលើពិភពលោកគឺហ្គ្រីនឡែន (Greenland) ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក (Denmark)។ វាលាតសន្ធឹងប្រហែល 2.16 លានគីឡូម៉ែត្រការ៉េ (836,331 ម៉ាយការ៉េ) ដែលធ្វើឱ្យវាមិនត្រឹមតែជាកោះធំជាងគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំបន់មួយដែលមានប្រជាជនតិចបំផុតនៅលើពិភពលោកផងដែរ។ ហ្គ្រីនឡែនត្រូវបានគេស្គាល់ថាមានផ្ទាំងទឹកកកដ៏ធំ ដែលគ្របដណ្តប់ប្រហែល 80% នៃកោះនោះ។ នៅលើកោះនោះភាគច្រើនគ្មានមនុស្សរស់នៅដោយសារតែអាកាសធាតុអាកទិកខ្លាំងពេកដោយមានរយៈពេលរដូវត្រជាក់ខ្លាំងវែងជាងរយៈពេលនៃរដូវក្តៅ ហើយមានប្រជាជនភាគច្រើនរស់នៅតាមតំបន់ឆ្នេរ។ ទេសភាពរបស់ហ្គ្រីនលែនមានដីរដុប ផ្ទាំងទឹកកកគ្របដណ្តប់ពាសពេញកោះ និងមានទឹកហូរដ៏ស្រស់ស្អាត ដែលធ្វើឱ្យកោះនោះក្លាយជាគោលដៅតែមួយគត់សម្រាប់អ្នកផ្សងព្រេង និងការស្រាវជ្រាវវិទ្យាសាស្ត្រ។

ភ្នំខ្ពស់បំផុតនៅលើពិភពលោកគឺភ្នំអេវឺរេស (Mount Everest) ដែលមានទីតាំងនៅហិម៉ាឡៃយ៉ា (Himalayas) នៅព្រំដែនជាប់គ្នារវាងប្រទេសនេប៉ាល់និងតំបន់ស្វយ័តទីបេនៃប្រទេសចិន។ ភ្នំនេះឈរនៅកម្ពស់ 8,848.86 ម៉ែត្រ (29,031.7 ហ្វីត) ពីលើនីវ៉ូទឹកសមុទ្រ។ ភ្នំអេវឺរេសគឺជាចំណុចខ្ពស់បំផុតនៅលើផែនដី។ វាបានទាក់ទាញអ្នកដែលចូលចិត្តធ្វើការឡើងភ្នំមកពីជុំវិញពិភពលោកចង់សាកល្បងបទពិសោធន៍ឡើងទៅលើភ្នំនោះ ទោះបីជាភ្នំនោះមានកម្ពស់ខ្ពស់ជាងគេដែលមានសភាពដ៏គ្រោះថ្នាក់ដោយសារតែកម្ពស់នៃភ្នំនោះខ្ពស់ខ្លាំង ហើយត្រូវប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្ថានភាពប្រឈមផ្សេងៗទៀត។ ភ្នំអេវឺរេសនៅតែបានក្លាយជានិមិត្តរូបរបស់អ្នកដែលចូលចិត្តផ្សងព្រេងក្នុងការឡើងភ្នំជានិច្ច។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ