[ប្រភពបរទេស] គិតមកត្រឹមថ្ងៃទី 19 ខែមេសា ឆ្នាំ 2024 នេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី 2 របស់ពិភពលោក គឺមហាយក្សចិន ជាប់ឈ្មោះជាប្រទេសដែលមានសំណង់អាគារពាណិជ្ជកម្មខ្ពស់ច្រើនជាងគេលើពិភពលោក។ ក្នុងចំណោមអាគារខ្ពស់បំផុតទាំង 10 ចិនឈរឈ្មោះជាប្រទេសមានអាគារខ្ពស់ជាងគេដល់ទៅ 5 អាគារ ស្មើនឹងពាក់កណ្ដាលនៃចំនួនអាគារសរុប។ ខាងក្រោមនេះគឺជាទិន្នន័យសកលរបស់កម្ពស់ ឈ្មោះអាគារ និងប្រទេសដែលមានសំណង់អាគារខ្ពស់ជាងគេទាំង 10 លើពិភពលោក៖
1. អាគារ Burj Khalifa
មានទីតាំងស្ថិតនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម មានកម្ពស់ 828 ម៉ែត្រ សរុបចំនួន 163 ជាន់ខាងលើ និងជាន់ក្រោមដី 2 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2010។
2. អាគារ Merdeka 118
មានទីតាំងស្ថិតនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មានកម្ពស់ 678.9 ម៉ែត្រ សរុបចំនួន 118 ជាន់ខាងលើ និងជាន់ក្រោមដី 5 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2023 ថ្មីៗនេះ។
3. អាគារ Shanghai Tower
មានទីតាំងស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន មានកម្ពស់ 632 ម៉ែត្រ សរុបចំនួន 128 ជាន់ខាងលើ និងជាន់ក្រោមដី 5 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2015 ថ្មីៗនេះ។
4. អាគារ Abraj Al-Bait Clock Tower
មានទីតាំងស្ថិតនៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត មានកម្ពស់ 601 ម៉ែត្រ សរុបចំនួន 12០ ជាន់ខាងលើ និងជាន់ក្រោមដី 3 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2012។
5. អាគារ Ping An International Finance Centre
មានទីតាំងស្ថិតនៅទីក្រុង Shenchen ប្រទេសចិន មានកម្ពស់ 599.1 ម៉ែត្រ សរុបចំនួន 115 ជាន់ខាងលើ និងជាន់ក្រោមដី 5 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2017។
6. អាគារ Lotte World Tower
មានទីតាំងស្ថិតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានកម្ពស់ 554.5 ម៉ែត្រ សរុបចំនួន 123 ជាន់ខាងលើ និងជាន់ក្រោមដី 6 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2017។
7. អាគារ One World Trade Center
មានទីតាំងស្ថិតនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក មានកម្ពស់ 541.3 ម៉ែត្រ សរុបចំនួន 94 ជាន់ខាងលើ និងជាន់ក្រោមដី 5 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2014។
8. អាគារ Guangzhou CTF Finance Centre
មានទីតាំងស្ថិតនៅទីក្រុងក្វាងចូវ ប្រទេសចិន មានកម្ពស់ 530 ម៉ែត្រ សរុបចំនួន 111 ជាន់ខាងលើ និងជាន់ក្រោមដី 5 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2016។
9. អាគារ Tianjin CTF Finance Centre
មានទីតាំងស្ថិតនៅទីក្រុងធានជីង ប្រទេសចិន មានកម្ពស់ 530 ម៉ែត្រ សរុបចំនួន 97 ជាន់ខាងលើ និងជាន់ក្រោមដី 4 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2019។
10.អាគារ CITIC Tower
មានទីតាំងស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន មានកម្ពស់ 527.7 ម៉ែត្រ សរុបចំនួន 109 ជាន់ខាងលើ និងជាន់ក្រោមដី 8 ជាន់ បញ្ចប់ការសាងសង់នៅឆ្នាំ 2018។
ប្រភព៖
– List of tallest buildings – Wikipedia