spot_img
spot_img
Homeទូទៅមកដឹងពីការវាយតម្លៃអចលនទ្រព្យ៖ កត្តាសំខាន់ៗដែលជះឥទ្ធិពលលើតម្លៃអចលនទ្រព្យ

មកដឹងពីការវាយតម្លៃអចលនទ្រព្យ៖ កត្តាសំខាន់ៗដែលជះឥទ្ធិពលលើតម្លៃអចលនទ្រព្យ

-

ការវាយតម្លៃអចលនទ្រព្យ គឺជាដំណើរការនៃការកំណត់តម្លៃទីផ្សារនៃអចលនទ្រព្យ ដែលមានសារៈសំខាន់សម្រាប់ការទិញ លក់ និងការវិនិយោគ។ កត្តាសំខាន់ៗមួយចំនួនខាងក្រោមនេះបានជះឥទ្ធិពលលើការវាយតម្លៃអចលនទ្រព្យ ការកំណត់តម្លៃ និងវិនិយោគមានដូចជា៖

ទីតាំង៖ ទីតាំងនៃអចលនទ្រព្យជាកត្តាសំខាន់បំផុតក្នុងការវាយតម្លៃអចលនទ្រព្យនោះ។ បើសិនជាទីតាំងអចលនាទ្រព្យនោះនៅជិតទៅនឹងហេដ្ឋារចនាសម្ព័នសំខាន់ៗដូចជា ផ្លូវថ្នល់ សាលារៀន ផ្សារ ការដឹកជញ្ជូនសាធារណៈ និងសេវាថែទាំសុខភាពដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់តម្លៃនៃអចលនទ្រព្យ ធ្វើឱ្យអចលនទ្រព្យដែលសិ្ថតក្នុងទីតាំងនោះមានតម្លៃខ្ពស់ ។

លក្ខខណ្ឌអចលនទ្រព្យ៖ អាយុកាលសំណង់ និងការថែទាំអចលនទ្រព្យដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃទីផ្សាររបស់អចលនទ្រព្យនោះ។ ទ្រព្យសម្បត្តិដែលត្រូវបានថែរក្សាយ៉ាងល្អជាមួយនឹងគ្រឿងបរិក្ខារទំនើបៗអចលនទ្រព្យនោះនឹងមានតម្លៃជាធម្មតាខ្ពស់ជាងអចលនទ្រព្យដែលជាសំណង់ចាស់ ហើយត្រូវបានធ្វើការជួសជុល ឬកែលម្អជាច្រើនលើក។ ដូចនេះសោភ័ណភាពទូទៅនៃអចលនទ្រព្យក៏អាចមានឥទ្ធិពលលើតម្លៃរបស់វាផងដែរ។

ទំហំនៃអចលនទ្រព្យ៖ ទំហំអចលនទ្រព្យ រួមទាំងដី និងអគារ ក៏បានជះឥទ្ធពលមកលើអចលនទ្រព្យនោះផងដែរ។ បើសិនអចលនទ្រព្យននោះមានទំហំ ធំទូលាយ បន្ទប់ច្រើន ឬគ្រឿងបរិក្ខារបន្ថែមមានដូចជាសម្ភារៈប្រើប្រាស់ទំនើបៗ អាងហែលទឹក ឬសួនច្បារធំ អចលនទ្រព្យនោះនឹងមានតម្លៃថ្លៃជាងអចលនទ្រព្យធម្មតា។

លក្ខខណ្ឌទីផ្សារ៖ ទីផ្សារអចលនទ្រព្យទាំងមូល រួមទាំងការផ្គត់ផ្គង់ តម្រូវការ អត្រាការប្រាក់ និងនិន្នាការសេដ្ឋកិច្ច ក៏អាចជះឥទ្ធិពលលើតម្លៃអចលនទ្រព្យផងដែរ។ នៅក្នុងទីផ្សាររបស់អ្នកលក់ បើមានអ្នកទិញច្រើនជាងអចលនទ្រព្យដែលមាន ដូច្នេះតម្លៃមាននិន្នាការកើនឡើង ប៉ុន្តែប្រសិនបើមានអចលនទ្រព្យច្រើនជាងអ្នកទិញ នោះអាចបណ្តាលឱ្យតម្លៃអចលនទ្រព្យមានការធ្លាក់ចុះ។

តាមរយៈការយល់ដឹងអំពីកត្តាសំខាន់ៗមួយចំនួននេះ អ្នកអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងបន្ថែមទៀតអំពីការទិញ លក់ ឬការវិនិយោគលើអចលនទ្រព្យ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ