តើអ្នកដឹងទេថាមហាសមុទ្រផ្តល់ឱ្យមនុស្សជាតិនូវអុកស៊ីសែនច្រើនជាងដើមឈើទាំងអស់នៅលើផែនដី? ខណៈសត្វសមុទ្រតូចៗ ហៅថា Phytoplankton ដែលអណ្តែតនៅក្បែរផ្ទៃមហាសមុទ្របង្កើតបានពី 50% ទៅ 70% នៃអុកស៊ីសែនដែលយើងដកដង្ហើម ដោយពួកវាបានង្កើតតាមរយៈការធ្វើរស្មីសំយោគ ដូចរុក្ខជាតិដែរ។
ខណៈពេលដែលព្រៃទឹកលិចដូចជា Amazon មានសារៈសំខាន់ និងផ្តល់អុកស៊ីសែនឱ្យមនុស្សជាតិប្រហែល 28% ប៉ុន្តែមហាសមុទ្រនៅតែជាប្រភពដ៏ធំបំផុតក្នុងការផ្តល់អុកស៊ីសែន។ យ៉ាងណាមិញជីវិតនៅមហាសមុទ្រក៏ប្រើប្រាស់អុកស៊ីសែនខ្លះដែរ។ នេះបង្កើតឱ្យមានតុល្យភាព ដែលជួយឱ្យភាវៈរស់ទាំងអស់រស់រានមានជីវិតនៅលើផែនដី។