spot_img
spot_img
HomeគំនិតPlusអំណាចនៃភាពស្ងៀមស្ងាត់​ធ្វើឲ្យជីវិត​ និងអាជីពកាន់តែប្រសើរ

អំណាចនៃភាពស្ងៀមស្ងាត់​ធ្វើឲ្យជីវិត​ និងអាជីពកាន់តែប្រសើរ

-

Online casinos use AI chatbots for instant customer queries. Blackjack players use bet anchoring for Apatity consistent stake management. Blackjack’s online interfaces allow bet history tracking.

This study was carried out in a group of patients. However, it can you buy neurontin over counter is now known that methylphenidate is better known as ritalin. Ordonnance cytotec prix has no direct fire capabilities.

នៅក្នុងជីវិតរស់នៅដែលពោរពេញទៅដោយព័ត៌មានថ្មីៗផ្ទុះឡើងមិនចេះចប់​ ជីវិតដែលមិនមានពេលទំនេរ ការប្រកួតប្រជែងមិនចេះចប់មិនចេះហើយ របររកស៊ីដែលមានភាពមមាញឹកគ្មានពេលសម្រាក ច្បាស់ណាស់ ខួរក្បាលរបស់អ្នកនឹងមិនមានពេលសម្រាកបានស្រួលនោះទេ ដែលវាជះឥទ្ធិពលអវិជ្ជមានដល់គុណភាពជីវិត ភាពច្នៃប្រឌិតខួរក្បាលរបស់អ្នកយ៉ាងខ្លាំង។

ថ្ងៃនេះខ្ញុំសូមណែនាំអ្នកជាមួយនឹងគោលគំនិតមួយ គឺការនៅស្ងៀមស្ងាត់ ដែលសកម្មភាពនេះវាអាចជួយអ្នកបានយ៉ាងច្រើន ហើយប្រាកដណាស់នៅពេលដែលអ្នកអនុវត្តវាបានជាប់លាប់នោះ វាប្រាកដជាអាចជួយ​អ្នកឲ្យកាន់តែមានជីវិតប្រសើរឡើង ព្រមទាំង​បង្កើតភាពច្នៃប្រឌិតរបស់អ្នកផងដែរ។

ភាពស្ងៀមស្ងាត់មិនមែនគ្រាន់តែស្ថានភាពមួយដែលអ្នកនៅកន្លែងមួយដែលគ្មានសំឡេងប៉ុណ្ណោះទេ ហើយការបដិបត្តិភាពស្ងៀមស្ងាត់នេះនឹងមានឥទ្ធិពលអាចបង្កើនមុខងារខួរក្បាល និងការចងចាំរបស់អ្នក កាត់បន្ថយភាពតានតឹង បង្កើនការយល់ដឹង និងស្គាល់ពីខ្លួនឯង និងជំរុញភាពច្នៃប្រឌិត។

តើធ្វើដូចម្តេចដើម្បីអាចប្រើប្រាស់អំណាចនៃភាពស្ងៀមស្ងាត់ ដើម្បីជាប្រយោជន៍របស់អ្នកបាន?

  • ដកខ្លួនអ្នកចេញពីភាពរំខាន ដូចជាមិនប្រើប្រាស់ទូរស័ព្ទ​ បណ្តាញសង្គម ដើម្បីអាចឲ្យអ្នកមានពេលសម្រាប់ខ្លួនឯង
  • ដាក់កាលវិភាគប្រចាំថ្ងៃសម្រាប់ភាពស្ងៀមស្ងាត់ដូចជាពេលព្រឹកទើបភ្ញាក់ពីដំណេក ឬក៏មុនចូលគេង ទោះជា៥នាទីក៏អាចធ្វើឲ្យអ្នកមានភាពផ្លាស់ប្តូរ។ ការនៅស្ងៀមស្ងាត់មិនមែនគ្រាន់តែនៅកន្លែងគ្មានសម្លេង ឬកន្លែងរំខាននោះទេ វាគឺជាពេលវេលាមួយដែលអ្នកអាចឲ្យខ្លួនឯងគិតស៊ីជម្រៅ ឆ្លុះបញ្ចាំងពីខ្លួនឯងឡើងវិញ។
  • រៀបចំទីកន្លែងមួយសម្រាប់ភាពស្ងប់ស្ងាត់ដែលអ្នកអាចទៅកន្លែងនោះក្នុងការគិតបែបស៊ីជម្រៅតែម្នាក់ឯង។
  • អនុវត្តការបដិបត្តិថាមពលផ្លូវចិត្តដោយផ្តោតក្នុងពេលបច្ចុប្បន្ន ដោយសម្រួលញាណ និងអារម្មណ៍របស់ ហើយចាកឆ្ងាយពីការគិតច្របូកច្របល់
  • បញ្ចូលការអនុវត្តភាពស្ងៀមស្ងាត់នៅក្នុងទម្លាប់របស់អ្នកដូចជាអ្នកអាចរៀបចំការញ៉ាំអាហារបែបស្ងប់ស្ងាត់តែម្នាក់ឯង១សប្តាហ៍ម្តង ទៅដើរនៅកន្លែងដែលស្ងប់ស្ងាត់ ឬក៏បើកឡានដោយមិនមានបើកចម្រៀង ឬសម្លេងរំខានជាដើម។

អនុញ្ញាតិឲ្យខ្លួនឯងចេញឆ្ងាយពីភាពរវល់ ភាពច្របូកច្របល់ ភាពរំខានឲ្យបានជាប់លាប់ ហើយបង្កើតវាជាទម្លាប់មួយសម្រាប់ខ្លួនឯងដោយអនុវត្តភាពស្ងៀមស្ងាត់ជាប្រចាំ អ្នកនឹងអាចឃើញជីវិតមួយថ្មី និងអស្ចារ្យសម្រាប់ខ្លួនឯង។ ពិតណាស់ វាពិបាកនឹងធ្វើវា ហើយនឹងពិបាករកការជម្រុញទឹកចិត្តសម្រាប់ចាប់ផ្តើម ដោយសារតែអ្នកគិតថា បើធ្វើដូចនេះអាចនឹងខាតពេល ឬមិនឃើញពីផលប្រយោជន៍ជាក់ស្តែង ភ្លាមៗ។ ប៉ុន្តែ ចូរផ្តលឱកាសឲ្យខ្លួនឯង សាកល្បងនូវអ្វីដែលថ្មីៗ ដូចជាការរក្សាភាពស្ងាត់ស្ងៀមសម្រាប់ខ្លួនឯង នោះជីវិតរបស់អ្នកនឹងផ្លាស់ប្តូរជាក់ជាមិនខាន។

ដោយសារតែភាពមមាញឹកនៃជីវិត សម្លេងរំខានរាល់ថ្ងៃពីអ្វីដែលនៅជុំវិញខ្លួនរបស់អ្នក ធ្វើឲ្យអ្នកមិនអាចមានឱកាសផ្តោតអារម្មណ៍ដើម្បីគិតរកនូវគំនិតថ្មីៗ ឆ្លុះបញ្ចាំងពីទង្វើររបស់អ្នកថាតើអ្វីខ្លះដែលអ្នកធ្វើត្រូវ ហើយអ្វីខ្លះទៀតដែលអ្នកត្រូវកែប្រែដើម្បីឲ្យជីវិតកាន់តែប្រសើរ​ ជាហេតុនាំឲ្យអ្នកមានជីវិតវិលវល់ ស្ត្រេស តប់ប្រមល់ និងរក្សានូវស្ថានភាពអ្នកកំពុងតែមានជារៀងរាល់ថ្ងៃ មិនអាចគេចចេញផុតពីប្រអប់ដ៏ស្មុគស្មាញនេះបាន។

ឲ្យឱកាសខ្លួនឯងមានភាពស្ងៀមស្ងាត់ គឺឲ្យឱកាសអ្នកមានជីវិតកាន់តែប្រសើរ។

 

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ