spot_img
spot_img
Homeទូទៅមូលហេតុដែលបណ្តាលឱ្យអ្នកស្រ្តេស

មូលហេតុដែលបណ្តាលឱ្យអ្នកស្រ្តេស

-

មនុស្សគ្រប់រូបតែងជួបនូវភាពធុញថប់ ស្ត្រេស មិនសប្បាយចិត្តគ្រប់ៗគ្នាគ្រាន់តែអ្នកខ្លះមានអារម្មណ៍ស្រេ្តសខ្លាំង និងខ្លះមិននូវមានភាពស្រេ្តសនោះទេ។ ហេតុដែលអាចបណ្តាលឱ្យមានអារម្មណ៍ស្រេ្តសមកពីកត្តាផ្សេងៗគ្នា។ មូលហេតុទូទៅមួយចំនួនដែលអាចធ្វើឱ្យអ្នកស្រេ្តសរួមមាន៖

បញ្ហាហិរញ្ញវត្ថុ៖ ការព្រួយបារម្ភអំពីលុយកាក ដូចជាបំណុល ឬមិនមានប្រាក់សន្សំគ្រប់គ្រាន់ក្នុងការធ្វើរឿងអ្វីមួយ អាចបង្កឱ្យអ្នកមានអារម្មណ៍ការថប់បារម្ភ និងភាពតានតឹង។ ការមិនមានស្ថេរភាពផ្នែក​ហិរញ្ញវត្ថុ​គឺជា​សម្ពាធ​ដ៏​ធំ​​សម្រាប់​មនុស្ស​ជា​ច្រើន។

ទំនាក់ទំនងផ្ទាល់ខ្លួន៖ មានជម្លោះ ឬបញ្ហាប្រឈមក្នុងទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ ឬដៃគូដែលអាចនាំឱ្យអ្នកមានអារម្មណ៍មិនល្អ និងស្មុកស្មាញ។ បញ្ហាដូចជាការមានទំនាក់ទំនងមិនត្រឹមត្រូវ ការមិនចុះសម្រុងគ្នា ឬការបាត់បង់ការគាំទ្រ។

កង្វល់សុខភាព៖ បញ្ហាសុខភាពផ្លូវកាយ ឬផ្លូវចិត្ត មិនថាផ្ទាល់ខ្លួន ឬទាក់ទងនឹងមនុស្សជាទីស្រឡាញ់ទេ អាចជាប្រភពនៃភាពស្មុកស្មាញ។ ដោយមនុស្សជាទីស្រឡាញ់មានជំងឺដូចជា ជំងឺរ៉ាំរ៉ៃ ការរងរបួស ឬស្ថានភាពសុខភាពផ្លូវចិត្តដូចជាការថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្តតែងតែរួមចំណែកផងដែរ។

ការផ្លាស់ប្តូរជីវិតសំខាន់ៗ៖ មានហេតុការដែលបានកើតឡើងដូចជាការផ្លាស់ប្តូរទៅកន្លែងថ្មី ផ្លាស់ប្តូរការងារ ការរៀបការ ឬបានជួបប្រទះក្នុងការបាត់បង់មនុស្សជាទីស្រឡាញ់ដែលជាការផ្លាស់ប្តូរជីវិតដ៏សំខាន់នឹងបណ្តាលឱ្យអ្នកមានភាពតានតឹង និងមិនសូវសប្បាយចិត្ត។

ការគ្រប់គ្រងពេលវេលា៖ ការមិនអាចគ្រប់គ្រងពេលវេលាបានឱ្យបានល្អក្នុងការធ្វើកិច្ចការអ្វីមួយ ជាពិសេសមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងដែលធ្វើឱ្យជីវិតកាន់តែហត់នឿយ និងមានអារម្មណ៍ធុញថប់។

ភាពមិនប្រាកដប្រជា និងភាពភ័យខ្លាច៖ ការភ័យខ្លាចអំពីអនាគត ឬភាពមិនច្បាស់លាស់ទាក់ទងនឹងការសម្រេចចិត្តជាពិសេសនៅពេលប្រឈមមុខនឹងជម្រើសក្នុងជីវិត អាចបង្កើតអារម្មណ៍ថប់បារម្ភ និងភាពតានតឹងមកដ៏អ្នកបានដូចគ្នា។

ភាពល្អឥតខ្ចោះ៖ ការកំណត់ស្តង់ដារខ្ពស់ដែលវាមិនសមហេតុផលសម្រាប់ខ្លួនឯងនោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់ ឬខ្លាចបរាជ័យដែលអាចបង្កឱ្យអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត។

ការយល់ដឹងអំពីហេតុផលនៅពីក្រោយការដែលអ្នកមានអារម្មណ៍ស្រេ្តសនឹងអាចជួយអ្នកក្នុងការស្វែងរកវិធីដ៏មានប្រសិទ្ធភាពដើម្បីធ្វើការការគ្រប់គ្រង ទប់ស្កាត់ ឬកាត់បន្ថយវា។ ដើម្បីឱ្យខ្លួនឯងមានសុខភាពផ្លូវចិត្តកាន់តែល្អប្រសើរឡើង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ