spot_img
spot_img
Homeទូទៅកុំធ្វើចិត្តដូចភ្លើងចំបើង! វិធីសាស្ត្រ​សម្ងាត់ដើម្បី​រក្សា​ការ​តាំងចិត្ត​ឲ្យ​នៅ​រឹងមាំ​ជានិច្ច

កុំធ្វើចិត្តដូចភ្លើងចំបើង! វិធីសាស្ត្រ​សម្ងាត់ដើម្បី​រក្សា​ការ​តាំងចិត្ត​ឲ្យ​នៅ​រឹងមាំ​ជានិច្ច

-

ការចាប់ផ្តើមធ្វើអ្វីមួយគឺងាយស្រួល ប៉ុន្តែការរក្សាការតាំងចិត្តឱ្យនៅជាប់លាប់រហូតដល់ចប់ គឺជារឿងពិបាកបំផុត។ មនុស្សភាគច្រើនបរាជ័យមិនមែនដោយសារពួកគេគ្មានសមត្ថភាពទេ តែដោយសារ «ភ្លើងនៃការតាំងចិត្ត» របស់ពួកគេរលត់នៅពាក់កណ្តាលទី។ ខាងក្រោមនេះជា ៥ វិធីសាស្ត្រដើម្បីថែរក្សាការតាំងចិត្តរបស់អ្នកឱ្យនៅរឹងមាំជានិច្ច៖

១. ប្តូរពីការប្រើ “កម្លាំងចិត្ត” មកប្រើ “វិន័យ”
កម្លាំងចិត្ត គឺដូចជាអាកាសធាតុ ថ្ងៃខ្លះល្អ ថ្ងៃខ្លះអាក្រក់ ដូចនេះអ្នកមិនអាចពឹងផ្អែកលើវាទាំងស្រុងបានទេ។ឈប់សួរខ្លួនឯងថា “តើថ្ងៃនេះខ្ញុំចង់ធ្វើវាឬអត់?”។ តែត្រូវកំណត់វាជា កាតព្វកិច្ច។ ឧទាហរណ៍៖ ការដុសធ្មេញ អ្នកមិនដែលសួរថាចង់ដុសឬអត់ទេ អ្នកគ្រាន់តែធ្វើវា។ ធ្វើឱ្យគោលដៅរបស់អ្នកក្លាយជាទម្លាប់ស្វ័យប្រវត្តិបែបនោះ។

២. ចងចាំ “ហេតុផល”
នៅពេលអ្នកហត់នឿយ អ្នកនឹងភ្លេចថាហេតុអ្វីបានជាអ្នកចាប់ផ្តើម។ ឧទាហរណ៍: “ខ្ញុំត្រូវសន្សំលុយ ដើម្បីឱ្យម៉ាក់ឈប់ធ្វើការនៅឆ្នាំក្រោយ” (នេះគឺជាហេតុផលដែលមានឥទ្ធិពលខ្លាំងជាងគ្រាន់តែនិយាយថា “ខ្ញុំចង់មានលុយ”)។

៣. ផ្តោតលើ “ដំណើរការ” កុំផ្តោតពេកលើ “លទ្ធផល”
ការសម្លឹងមើលតែគោលដៅចុងក្រោយ (ដែលនៅឆ្ងាយ) នឹងធ្វើឱ្យអ្នកបាក់ទឹកចិត្តនៅពេលមិនទាន់ឃើញផល។ ដូចជា ថ្ងៃនេះអ្នកបានអានសៀវភៅ ៥ ទំព័រ ឬបានហាត់ប្រាណ ៣០ នាទី យូរៗទៅអ្នកនឹងឃើញលទ្ធផល។

៤. រៀបចំបរិយាកាសដែលជួយដល់ការតាំងចិត្ត
ការតាំងចិត្តតែមួយមុខមិនអាចឈ្នះការល្បួងបានរហូតទេ។ ដូចនេះអ្នកត្រូវកែប្រែបរិស្ថានជុំវិញខ្លួនដូចជា បើចង់សម្រកទម្ងន់ កុំទិញនំទុកក្នុងទូទឹកកក។ បើចង់ធ្វើការ កុំដាក់ទូរស័ព្ទនៅជិតដៃ។ល។

៥. សម្រាក តែមិនបោះបង់
ការតាំងចិត្តមិនមែនមានន័យថាធ្វើការដូចម៉ាស៊ីនមិនចេះឈប់នោះទេ។ ការអស់កម្លាំងខ្លាំងពេក (Burnout) គឺជាឃាតករនៃការតាំងចិត្ត។ ដូចនេះនៅពេលអ្នកហត់ ចូររៀន «សម្រាក» ដើម្បីសាកថ្ម មិនមែន «ឈប់» នោះទេ។ ការដើរយឺតៗនៅតែល្អជាងការដេកដួលនៅមួយកន្លែង។

ជារួម ការរក្សាការតាំងចិត្ត គឺដូចជាការថែរក្សាភ្លើងទៀននៅកណ្តាលខ្យល់។ អ្នកត្រូវចេះយកដៃបាំងខ្យល់ (ការពារពីការរំខាន) និងត្រូវចេះបន្ថែមក្រមួន (បន្ថែមចំណេះដឹងនិងកម្លាំងចិត្ត)។ កុំរំពឹងថាវានឹងងាយស្រួល ប៉ុន្តែត្រូវជឿជាក់ថា រាល់ការឈឺចាប់នៃការតស៊ូ នឹងផ្តល់រង្វាន់យ៉ាងសាកសមនៅទីបញ្ចប់។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ