នាពេលកន្លងទៅនេះ អេមីរ៉ាតអារ៉ាប់រួម (UAE) កំពុងក្លាយជាប្រទេសដំបូងគេដែលប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយបង្កើត និងអាប់ដេតច្បាប់មួយចំនួន។ គម្រោងថ្មីនេះគ្រប់គ្រងដោយក្រុមមួយដែលមានឈ្មោះថា Regulatory Intelligence Office គេប្រើ AI ក្នុងគោលដៅគឺដើម្បីធ្វើច្បាប់ថ្មីលឿនជាងមុនរហូតដល់ទៅ 70%។
ដូចនេះ AI នឹងសិក្សាពីសេចក្តីសម្រេចរបស់តុលាការ ច្បាប់សកល និងទិន្នន័យផ្នែកសាធារណៈ ហើយតាមរយៈការស្វែងយល់ពីច្បាប់របស់ប្រទេសជាច្រើន AI អាចជួយបង្កើតច្បាប់ថ្មីដែលត្រឹមត្រូវ និងមានភាពបត់បែនជាងមុន មានន័យថាពួកគេអាចផ្លាស់ប្តូរច្បាប់បានយ៉ាងងាយស្រួលនៅពេលចាំបាច់។
យ៉ាងណាមិញ កាលពីឆ្នាំ2017 អារ៉ាប់រួមបានជ្រើសរើសមេដឹកនាំរដ្ឋាភិបាលដំបូងគេរបស់ពិភពលោកដែលផ្តោតលើបញ្ញាសិប្បនិម្មិត (AI) ។ ឥឡូវនេះ ពួកគេចង់ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយចៅក្រមធ្វើការសម្រេចចិត្តក្នុងរឿងក្តីរបស់តុលាការផងដែរ។ ទន្ទឹមនឹងនេះ អ្នកជំនាញព្រមានថា AI គួរតែត្រូវបានប្រើដោយប្រុងប្រយ័ត្នព្រោះវាអាចបង្កើតកំហុស ឬកាត់សេចក្តីមានភាពអយុត្តិធម៍។

