អេមីរ៉ាតអារ៉ាប់រួមកំពុងសាងសង់កសិដ្ឋានមនុស្សយន្តបណ្តែតទឹក ដែលដាំដំណាំនៅលើផ្ទៃសមុទ្រ ដោយប្រើ មនុស្សយន្ត និងម៉ាស៊ីនឆ្លាតវៃ ដើម្បីធ្វើការងារជំនួសកម្លំាងពលកម្មរបស់មនុស្ស។ កសិដ្ឋានទាំងនេះដំណើរការពេញលេញដោយថាមពលពន្លឺព្រះអាទិត្យ និងប្រើប្រាស់មនុស្សយន្តឆ្លាតវៃដើម្បីដាំដំណាំដោយមិនចាំបាច់ភ្ជាប់ទៅដី ឬភ្លើងពីទីក្រុងដើម្បីដំណើរការវានោះទេ។
គំនិតថ្មីនេះជួយឱ្យប្រទេសនេះដាំដុះដំណាំបានកាន់តែច្រើនដោយមិនប្រើប្រាស់ដី ឬទឹកសាប ដែលវាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងកន្លែងស្ងួតដូចជាវាលខ្សាច់** ដែលជាកន្លែងដែលមិនមានដីច្រើនសម្រាប់ធ្វើកសិកម្ម ឬទឹកសម្រាប់រុក្ខជាតិ។