បច្ចុប្បន្នបញ្ជាការអភិវឌ្ឍន៍សមត្ថភាពប្រយុទ្ធរបស់កងទ័ព (DEVCOM CBC) របស់សហរដ្ឋអាមេរិកកំពុងសហការជាមួយសាកលវិទ្យាល័យ Hawaii System លើគម្រោងធំៗចំនួនពីរ ដើម្បីស្វែងរកការបោះពុម្ពជីវ និងការផលិតវេជ្ជសាស្រ្តកម្រិតខ្ពស់។ គោលដៅសំខាន់ដើម្បីបោះពុម្ព3D នូវជាលិកាមនុស្សដោយប្រើកោសិការស់ ដើម្បីជួយទាហានដែលមានរងរបួសក្នុងសមរភូមិធ្ងន់ធ្ងរ ដូចជាការរលាក ឬការប៉ះពាល់ដោយឧស្ម័នពុលឱ្យឆាប់ជាសះស្បើយ។
គម្រោងនេះក៏រួមបញ្ចូលផងដែរនូវការបង្កើតគំរូសរីរាង្គតូចៗនៅលើបន្ទះសៀគ្វី ដើម្បីសាកល្បងថ្នាំថ្មី។ ភាពជាដៃគូនេះខាងសាកលវិទ្យាល័យនឹងផ្តល់ឱ្យយោធាអាមេរិកដែលមានមូលដ្ឋាននៅតំបន់ប៉ាស៊ីហ្វិកនូវឧបករណ៍វេជ្ជសាស្រ្ត និងការព្យាបាលកាន់តែប្រសើរឡើង ដើម្បីជួយសង្រ្គោះជីវិត និងជួយទាហានដែលរងរបួសឱ្យមានភាពប្រសើរឡើងលឿនជាងមុន។