រាជរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមមួយគឺគ្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរកម្រិតខ្ពស់ដែលមានថាមពល 1,800 មេហ្គាវ៉ាត់នៅក្នុងទីតាំងចំនួនបី ដឹកនាំដោយ Google សហការជាមួយ Elementl Power ។
គម្រោងនេះមានគោលបំណងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងនៃមជ្ឈមណ្ឌលទិន្នន័យ និង AI ជាមួយនឹងថាមពលស្អាត និងស្ថិរភាពក្នុងការផ្គត់ផ្គង់ថាមពល។ ដូចនេះបច្ចប្បន្នក្រុមហ៊ុនទាំងនេះ កំពុងវិភាគទិន្នន័យ (ដូចជាតម្រូវការថាមពល សុវត្ថិភាព ការផ្គត់ផ្គង់ទឹក) ដើម្បីជ្រើសរើសកន្លែងដែលត្រូវសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ។
គម្រោងនេះ ទទួលបានការគាំទ្រពីក្រសួងថាមពលសហរដ្ឋអាមេរិក (DOE) ហើយគម្រោងនេះក៏កំពុងធ្វើការជាមួយមន្ទីរពិសោធន៍ជាតិ Oak Ridge ផងដែរ។ គោលដៅ គឺដើម្បីចាប់ផ្តើមប្រើប្រាស់ថាមពលនុយក្លេអ៊ែរកម្រិតខ្ពស់នៅឆ្នាំ 2035 ដើម្បីជួយផ្គត់ផ្គង់តម្រូវការថាមពលដែលកំពុងកើនឡើងនាពេលអនាគត។