ក្រុមហ៊ុនហ្វាំងឡង់ Viking Line នឹងចាប់ផ្តើមប្រើប្រាស់ Helios ដែលជាសាឡាងអគ្គិសនីធំបំផុតនៅលើពិភពលោក ដើម្បីធ្វើដំណើរពីទីក្រុង Helsinki ទៅទីក្រុង Tallinn នៅឆ្នាំ 2030។ សាឡាងនេះប្រវែង 640 ហ្វីតអាចផ្ទុកអ្នកដំណើរបាន 2,000 នាក់ រថយន្ត 650 គ្រឿង និងទំនិញជាច្រើន ហើយកត្តាដែលអាចឱ្យវាផ្ទុកបានបរិមាណច្រើនបែបនេះ ដោយសារវាប្រើថ្មធំដែលមានថាមពលរហូតដល់ 100 MWh ដើម្បីដំណើរការ។
សាឡាងអគ្គិសនី Helios អាចធ្វើដំណើរបានចម្ងាយ 80 គីឡូម៉ែត្រក្នុងរយៈពេលជាង 2 ម៉ោងក្នុងល្បឿន 23 knots ដោយមិនបង្កការបំពុល។ ជំនួសឱ្យការបញ្ចូលប្រេង វានឹងបញ្ចូលថាមពលឡើងវិញនៅពេលដែលវាចុះចំណតនៅកំពង់ផែ Helsinki ដែលមានថាមពលលើសពី 30 MWh ហើយកំពង់ផែនេះក៏កំពុងបង្កើតស្ថានីយ៍សាកថ្មឱ្យបានប្រសើរជាងមុនសម្រាប់ Helios នៅឆ្នាំ 2032 ផងដែរ។