ប្រសិនបើ TikTok ត្រូវបានហាមប្រាមនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនជាច្រើននឹងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង។ អ្នកវិភាគនៅ Morgan Stanley និង Deutsche Bank បានកំណត់អត្តសញ្ញាណ Meta Platforms, Snap, និង Alphabet របស់ Youtubeជាអ្នកទទួលផលសំខាន់ៗ ជាមួយនឹងសក្តានុពលក្នុងការចាប់យកការចំណាយពេលនៅលើអេក្រង់របស់អ្នកប្រើប្រាស់។
Meta Platforms ត្រូវបានគេរំពឹងថាជាអ្នកទទួលបានអត្ថប្រយោជន៍ច្រើនជាងគេបំផុត អ្នកវិភាគបានព្យាករណ៍ថា រាល់ 10% នៃពេលវេលារបស់អ្នកប្រើប្រាស់ TikTok បានបង្វែរទៅវេទិការបស់ Meta ក្រុមហ៊ុនអាចបន្ថែម $0.60 ទៅក្នុងប្រាក់ចំណូលក្នុងមួយហ៊ុន។
វេទិកាSnap ផ្តល់នូវសក្តានុពលកំណើនខ្ពស់បំផុតបើគិតជាភាគរយ។ អ្នកវិភាគរបស់ធនាគារ Deutsche Bank ណែនាំថាការចាប់យក 30% នៃពេលវេលារបស់អ្នកប្រើប្រាស់ដែលចំណាយពេលនៅអេក្រង់របស់ TikTok អាចធ្វើឱ្យវេទិកាSnap កើនឡើងប្រាក់ចំណូល 142% ។ ទោះជាយ៉ាងណាក៏ដោយ វេទិកានេះត្រូវតែធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត និងការផ្សាយពាណិជ្ជកម្មត្រឡប់មកវិញ ដើម្បីរក្សាកំណើនប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ YouTube ក៏អាចទទួលបានអត្ថប្រយោជន៍ផងដែរ។ ប្រសិនបើ 10% នៃពេលវេលាអ្នកប្រើប្រាស់របស់ TikTok មកផ្លាស់ប្តូរទៅលើ YouTube នោះវាអាចបណ្តាលឱ្យមានប្រាក់ចំណូលបន្ថែមចំនួន 750 លានដុល្លារសម្រាប់ YouTube ។ ប្រាក់ចំណូលនេះនឹងជាចម្បងបានមកពីការបង្កើនការចំណាយលើការផ្សាយពាណិជ្ជកម្មនៅលើ YouTube របស់ម្ចាស់ពាណិជ្ជកម្ម។
រីឯវេទិកាផ្សេងទៀតដែលទទួលបានអត្ថប្រយោជន៍ពីការបិទកម្មវិធី TikTok នេះ រួមមាន Pinterest, Roblox, Reddit និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មដូចជា AppLovin និង Trade Desk ក៏អាចបង្ហាញពីកំណើនខ្លាំង និងអាចទទួលបានថវិកាផ្សាយពាណិជ្ជកម្មបន្ថែមទៀត នៅពេល TikTok អវត្តមាននៅក្នុងសហរដ្ឋអាមេរិក។