spot_img
spot_img
Homeទូទៅវិធីសាស្រ្តទាំង៦យ៉ាងនឹងធ្វើឱ្យការគិតរបស់អ្នកមានភាពមុតស្រួច

វិធីសាស្រ្តទាំង៦យ៉ាងនឹងធ្វើឱ្យការគិតរបស់អ្នកមានភាពមុតស្រួច

-

អ្នកគ្រប់គ្នាប្រាកដជាបានដឹងច្បាស់ហើយថា នៅរាល់ការគិតរបស់មនុស្សម្នាក់ៗពិតជាមានសារៈសំខាន់ និងបានជះឥទ្ធិពលទៅលើលទ្ធផលនៅថ្ងៃអនាគតរបស់គេផងដែរ។ ដូចនេះដើម្បីឱ្យការគិតរបស់អ្នកកាន់តែមានប្រសិទ្ធិភាពនិងល្អប្រសើរជាងមុនចូរអ្នកអនុវត្តនូវវិធីសាស្រ្តមួយចំនួនខាងក្រោមនេះ៖

1. បង្កើនសមត្ថភាពនៃការគិតឱ្យសកម្ម

ចូលរួមក្នុងសកម្មភាពដែលមានការប្រកួតប្រជែងផ្នែកខួរក្បាល ដូចជាការដោះស្រាយល្បែងផ្គុំរូប រៀនភាសាថ្មី ឬលេងហ្គេមដែលទាក់ទងនឹងយុទ្ធសាស្ត្រ។ លំហាត់ប្រាណនៃចលនាសម្រាប់ការគិតទាំងនេះនឹងជំរុញឱ្យផ្លូវសរសៃប្រសាទបង្កើនភាពបត់បែនកាន់តែឆាប់រហ័សជាងមុន។

2. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

បង្កើនសមត្ថភាពរាងកាយឱ្យរឹងមាំ ព្រោះថាសកម្មភាពរាងកាយនឹងធ្វើឱ្យប្រសើរឡើងនូវលំហូរឈាមទៅកាន់ខួរក្បាល លើកកម្ពស់សុខភាពខួរក្បាលទាំងមូល។ ដោយសកម្មភាពទាំងនោះមានដូចជាការដើរ យូហ្គា ឬការហ្វឹកហាត់កម្លាំង ដែលអាចជួយបង្កើនការចងចាំ និងការផ្តោតអារម្មណ៍បានល្អ។

3. រក្សារបបអាហារឱ្យមានតុល្យភាព

ចូរទទួលទានអាហារដែលមានគុណភាព និងជីវជាតិដោយបញ្ចូលអាហារបំប៉នទាំងនោះទៅកាន់ខួរក្បាលដែលមានដូចជា បន្លែរបៃតង គ្រាប់ធញ្ញជាតិ ផ្លែឈើធម្មជាតិ និងត្រីសម្បូរទៅដោយខ្លាញ់ល្អៗដែលមានអូមេហ្គា 3។ ការទទួលទាននូវអាហារូបត្ថម្ភត្រឹមត្រូវគ្រប់គ្រាន់ វានឹងផ្តល់ថាមពលដល់ខួរក្បាលរបស់អ្នកដែលធ្វើឱ្យអ្នកមានការចងចាំ និងការគិតដ៏ល្អ និងឆាប់រហ័ស។

4. គេងឱ្យបានគ្រប់គ្រាន់

ការគេងប្រកបដោយគុណភាពគឺជាកត្តាសំខាន់សម្រាប់ការពង្រឹងការចងចាំ និងភាពច្បាស់លាស់នៃអារម្មណ៍ផ្លូវចិត្ត។ ចូរកំណត់​ការ​គេងចាប់​ពី ៧ ទៅ ៩ ម៉ោង​ជា​រៀង​រាល់​យប់ ដើម្បី​ឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ និងមានការចងចាំកាន់តែបានយូរជាងមុន។

5. សមាធិ

ការតាំងសមាធិនឹងធ្វើឱ្យសតិសម្បជញ្ញៈរបស់អ្នកល្អប្រសើរម្តងបន្តិចៗ មិនតែប៉ុណ្ណោះថែមទាំងជួយឱ្យអ្នកមានអារម្មណ៍ស្ងប់សុខ កាត់បន្ថយភាពតានតឹង និងភាពស្មុកស្មាញ។ ដូចនេះការតាំងសមាធិពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាពផ្លូវចិត្តដែលជួយអ្នកឱ្យមានការផ្តោតអារម្មណ៍បានល្អ និងការចងចាំយូរអង្វែង។

6. រក្សាទំនាក់ទំនងសង្គម

ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងការរក្សាទំនាក់ទំនងដ៏ល្អអាចបង្កើនការរំញោចនូវប្រព័ន្ធប្រសាទដែលធ្វើឱ្យការគិតរបស់អ្នកវាងវៃ និងមានការគិតស្វែងយល់បានឆាប់។ ដូចនេះការចូលរួមក្រុមជាសហគមន៍ ឬចូលរួមទៅតាមចំណង់ចំណូលចិត្តរបស់អ្នកដូចជា ជាមួយមិត្តភក្តិ ដើម្បីរក្សាការគិត របស់អ្នកឱ្យសកម្ម។

តាមរយៈការបញ្ចូលទម្លាប់ទាំងនេះទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក វាអាចពង្រឹងសុខភាពនៃការយល់ដឹងរបស់អ្នក និងធ្វើឱ្យការគិតរបស់អ្នកមានភាពមុតស្រួច និងឆាប់រហ័សល្អ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ