spot_img
spot_img
Homeទូទៅសកម្មភាពទាំងនេះរបស់អ្នកអាច​ "បង្កើន​ថាមពល​វិជ្ជមាន" ដែល​​ធ្វើឲ្យ​ពេញ​មួយថ្ងៃ​របស់​អ្នកដទៃ​ក្លាយជា​ថ្ងៃ​ដ៏​អស្ចារ្យ!

សកម្មភាពទាំងនេះរបស់អ្នកអាច​ “បង្កើន​ថាមពល​វិជ្ជមាន” ដែល​​ធ្វើឲ្យ​ពេញ​មួយថ្ងៃ​របស់​អ្នកដទៃ​ក្លាយជា​ថ្ងៃ​ដ៏​អស្ចារ្យ!

-

ភាពល្អពិតប្រាកដច្រើនតែកើតចេញពីទម្លាប់តូចៗនិងដោយមិនបានចាប់អារម្មណ៍។ មនុស្សចិត្តល្អតែងតែធ្វើរឿងវិជ្ជមានជាច្រើនជារៀងរាល់ថ្ងៃ ដែលជះឥទ្ធិពលដល់អ្នកដទៃដោយមិនទាមទារការទទួលស្គាល់ ឬដឹងខ្លួនឡើយ។

ខាងក្រោមនេះជាសកម្មភាព ២០ យ៉ាងដែលមនុស្សចិត្តល្អតែងធ្វើ៖

  1. អ្នកជាមនុស្សដែលយកចិត្តទុកដាក់ចំពោះការសន្ទនាជាមួយអ្នកដទៃ មិនមែនគ្រាន់តែនិយាយឱ្យរួចឡើយ។

2. អ្នកស្តាប់ច្រើនជាងនិយាយ ហើយឲ្យតម្លៃទៅលើទស្សនៈរបស់អ្នកដទៃ។

3. អ្នកជាមនុស្សចងចាំរឿងពិសេសតូចៗរបស់អ្នកដទៃ ដូចជាចំណង់ចំណូលចិត្ត ឬថ្ងៃពិសេស។ល។

4. អ្នកញញឹមនៅពេលដែលឃើញអ្នកដទៃរីករាយចំពោះអ្វីដែលគេបានសម្រេច។

5. អ្នកធ្វើការសរសើរដោយស្មោះត្រង់ នៅពេលអ្នកដទៃធ្វើអ្វីមួយបានល្អ។

6. អ្នកមានភាពអត់ធ្មត់ នៅពេលអ្នកដទៃធ្វើខុស ឬយឺតយ៉ាវ។

7. អ្នកមិនដែល ព្យាយាមចង់ឈ្នះ ក្នុងការជជែកតទល់រឿងអ្វីមួយ ដើម្បីតែយកឈ្នះនោះឡើយ។

8. អ្នកជាមនុស្សកត់សម្គាល់ នៅពេលអ្នកដទៃត្រូវការជំនួយ ហើយផ្តល់ឲ្យដោយមិនចាំបាច់សុំ។

9. ពួកគេ ចេះអរគុណ បុគ្គលិកផ្នែកសេវាកម្ម ដូចជាអ្នករត់តុ ឬអ្នកបើកតាក់ស៊ី។

10. ពួកគេ លើកទឹកចិត្តអ្នកដទៃ ឲ្យសម្រេចក្តីសុបិន្តរបស់ខ្លួន។

11. អ្នកមិនជាមនុស្សដែលនិយាយអាក្រក់ពីអ្នកដទៃ។

12. អ្នកមានទទួលខុសត្រូវ ចំពោះកំហុសរបស់ខ្លួនឯង។

13. អ្នកជាមនុស្សដែលធ្វើឱ្យអ្នកដទៃ មានអារម្មណ៍សុវត្ថិភាព នៅពេលនៅក្បែរអ្នក។

14. អ្នកសប្បាយចិត្តពិតប្រាកដ ចំពោះភាពជោគជ័យរបស់អ្នកដទៃដោយគ្មានការច្រណែន។

15. អ្នកបង្ហាញភាពស្មោះត្រង់ និងតម្លាភាព។

16. អ្នកមិនទុកឲ្យអ្នកដទៃមានអារម្មណ៍ឯកោ។

17. អ្នកតែងឲ្យតម្លៃទៅលើពេលវេលា របស់មនុស្សគ្រប់គ្នា។

18. អ្នកតែងតែនាំមកនូវថាមពលវិជ្ជមាន ទៅមនុស្សជុំវិញខ្លួន។

19. អ្នកជាមនុស្សដែលធ្វើមិនដឹង នៅពេលដែលអ្នកដទៃបានធ្វើអ្វីដែលគួរឱ្យខ្មាសអៀនដោយមិនដឹងខ្លួន ដើម្បីកុំឱ្យពួកគេកាន់តែអៀនខ្មាស។

20. អ្នកតែងផ្តល់ឱកាសឱ្យអ្នកដទៃ។

សរុបមក ភាពល្អពិតប្រាកដគឺជាកម្លាំងដ៏ស្ងប់ស្ងាត់និងជាប់លាប់។ ប្រសិនបើអ្នកអនុវត្តសកម្មភាពទាំងនេះ អ្នកមិនត្រឹមតែជាមនុស្សចិត្តល្អនោះទេ តែអ្នកក៏កំពុងបង្កើតឥទ្ធិពលវិជ្ជមានដ៏ធំធេងលើជីវិតរបស់អ្នកដទៃរៀងរាល់ថ្ងៃដោយមិនដឹងខ្លួនផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ