spot_img
spot_img
Homeទូទៅមហាសេដ្ឋី AI វ័យ 28 ឆ្នាំរូបនេះនិយាយថា មនុស្សវ័យជំទង់គួរតែចំណាយពេល 'ទាំងអស់' របស់ពួកគេដើម្បីរៀនជំនាញមួយ

មហាសេដ្ឋី AI វ័យ 28 ឆ្នាំរូបនេះនិយាយថា មនុស្សវ័យជំទង់គួរតែចំណាយពេល ‘ទាំងអស់’ របស់ពួកគេដើម្បីរៀនជំនាញមួយ

-

Alexandr Wang ជាមហាសេដ្ឋីវ័យ 28 ឆ្នាំជាស្ថាបនិកនៃក្រុមហ៊ុន Scale AI មានសារដ៏សាមញ្ញមួយសម្រាប់យុវវ័យ ដោយនិយាយថា យុវវ័យដែលចង់ជោគជ័យក្នុងបច្ចេកវិទ្យា គួរចំណាយពេលភាគច្រើនរបស់អ្នកដើម្បីរៀនសរសេរកូដ AI ។ ថែមពីនេះគាត់ក៏បាននិយាយថា នេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីធ្វើជាម្ចាស់ឧបករណ៍ដូចជា Replit និង Cursor ដែលអនុញ្ញាតឱ្យអ្នកណាម្នាក់បង្កើតកម្មវិធីដោយគ្រាន់តែវាយពាក្យបញ្ជា ទោះបីជាមិនមានចំណេះដឹងផ្នែកសរសេរកូដស៊ីជម្រៅក៏ដោយ។

លោក Wang ជឿជាក់ថា ក្មេងជំទង់ដែលចាប់ផ្តើមប្រើឧបករណ៍ AI ឥឡូវនេះនឹងឈានមុខគេនាពេលអនាគត ដូចលោក Bill Gates កាលពីគាត់រៀនកុំព្យូទ័រដំបូងដែរ។ គាត់ប្រៀបធៀបបដិវត្ត AI នាពេលបច្ចុប្បន្ននេះទៅនឹងយុគសម័យកុំព្យូទ័រដំបូង ហើយលើកទឹកចិត្តយុវជនឱ្យរៀន និងអនុវត្តវាឱ្យបានច្រើន។

ទោះបីជាលោក Wang គិតថា AI នឹងអាចសរសេរកូដបានដូចមនុស្សក្នុងរយៈពេល 5 ឆ្នាំក៏ដោយ ប៉ុន្តែគាត់និយាយថាការ​ដឹង​ពី​របៀប​ប្រើប្រាស់ AI គឺ​នៅ​តែ​មាន​សារៈសំខាន់​ខ្លាំង​។ រីឯអ្នកជំនាញដូចជាលោក Andrew Ng ក៏យល់ស្របដោយនិយាយថាពេលនេះជាពេលវេលាដ៏ល្អបំផុតដើម្បីរៀនសរសេរកូដ និង AI ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ