spot_img
spot_img
Homeទូទៅមិនគួរ​ឲ្យ​ជឿ! ក្មេងស្រីម្នាក់នេះបានបំបែកកំណត់ត្រាដោយក្លាយជាមេធាវីវ័យក្មេងជាងគេបំផុតនៅកាលីហ្វ័រញ៉ា

មិនគួរ​ឲ្យ​ជឿ! ក្មេងស្រីម្នាក់នេះបានបំបែកកំណត់ត្រាដោយក្លាយជាមេធាវីវ័យក្មេងជាងគេបំផុតនៅកាលីហ្វ័រញ៉ា

-

Sophia Park អាយុ ១៧ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា ទើបតែបានបង្កើតប្រវត្តិសាស្ត្រជាមនុស្សវ័យក្មេងបំផុតដែលបានប្រឡងជាប់មេធាវីនៅរដ្ឋកាលីហ្វ័រញ៉ា។ នាងបានចាប់ផ្តើមសិក្សានៅសាលាច្បាប់នៅអាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះ ខណៈពេលដែលនាងនៅរៀនថ្នាក់មធ្យមសិក្សា ដោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យមុនអាយុ និងបានបញ្ចប់ការសិក្សាផ្នែកច្បាប់នៅឆ្នាំនេះ។

នាងអាចរៀននៅមហាវិទ្យាល័យបាន ខណៈពេលដែល Sophia មិនទាន់ចប់ថ្នាក់វិទ្យាល័យ ដោយសារនៅសហរដ្ឋអាមេរិក ជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ា មានកម្មវិធីអប់រំពិសេសដែលអនុញ្ញាតឱ្យសិស្សពូកែអាចផ្លោះថ្នាក់ ឬអាចសិក្សាមុខវិជ្ជាកម្រិតមហាវិទ្យាល័យបានមុនចប់សញ្ញាបត្រ។

ដោយ​ Sophia បានចូលរួមក្នុងកម្មវិធីច្បាប់ពិសេសសម្រាប់សិស្សវ័យក្មេងដែលដំណើរការដោយសាកលវិទ្យាល័យមួយដែលមានឈ្មោះថា Northwestern California University School of Law។ សាលានេះអនុញ្ញាតឱ្យសិស្សសិក្សាច្បាប់តាមអ៊ីនធឺណិត ទោះបីជាពួកគេមិនទាន់បញ្ចប់ការសិក្សានៅវិទ្យាល័យក៏ដោយ ដរាបណាពួកគេប្រឡងជាប់តេស្តសមត្ថភាពមួយចំនួន និងបំពេញតាមច្បាប់អប់រំរបស់រដ្ឋមួយចំនួន។

ឥឡូវនេះនាងក្លាយជាមេធាវីដែលមានអាជ្ញាប័ណ្ណជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៥ នៅក្នុងអាយុ ១៨ ឆ្នាំ ថែមពីនេះក្តីសុបិន្តរបស់នាងគឺក្លាយជាព្រះរាជអាជ្ញា។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ