«ក្រចកឆ្លាតវៃ» ថ្មីទាំងនេះអាចផ្លាស់ប្តូរពណ៌ជាង ៤០០ ពណ៌ផ្សេងៗគ្នាដោយប្រើកម្មវិធីមួយនៅលើទូរស័ព្ទរបស់អ្នក។ ជំនួសឱ្យការអង្គុយចំណាយពេលរាប់ម៉ោងក្នុងការធ្វើ ឬដូរពណ៍ក្រចក អ្នកគ្រាន់តែបញ្ជារតាមអេក្រង់ទូរស័ព្ទរបស់អ្នកដើម្បីជ្រើសរើសពណ៌ដែលអ្នកចង់បានរួចជាស្រាច។ ដោយអ្នកអាចផ្លាស់ប្តូរក្រចករបស់អ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ឧទាហរណ៍ ប្រសិនបើអ្នកស្លៀកសម្លៀកបំពាក់ពណ៌បន៍ត្នោតខ្ចីទៅធ្វើការនៅពេលព្រឹក អ្នកអាចផ្លាស់ប្តូរក្រចករបស់អ្នកទៅជាពណ៌បន៍ត្នោតខ្ចីបានភ្លាមៗ។ ហើយនៅពេលយប់ ប្រសិនបើអ្នកចេញទៅក្រៅដោយស្លៀករ៉ូបពណ៌ក្រហម អ្នកអាចប្តូរក្រចករបស់អ្នកទៅជាពណ៌ក្រហមទៅតាមរ៉ូបរបស់អ្នក។ អ្នកអាចផ្លាស់ប្តូរពណ៌ម្តងហើយម្តងទៀតតាមដែលអ្នកចង់បាន។ តែអ្វីដែលអ្នកចាំបាច់ត្រូវការគឺកម្មវិធីក្រចកពិសេស នៅលើទូរស័ព្ទ iPhone ប៉ុណ្ណោះ។