spot_img
spot_img
Homeទូទៅកម្មវិធី TikTok មាននៅក្នុង app store និង play store វិញ បន្ទាប់ពីមានភាពចម្រូងចម្រាសលើការហាមឃាត់ TikTok នៅក្នុងសហរដ្ឋអាមេរិក

កម្មវិធី TikTok មាននៅក្នុង app store និង play store វិញ បន្ទាប់ពីមានភាពចម្រូងចម្រាសលើការហាមឃាត់ TikTok នៅក្នុងសហរដ្ឋអាមេរិក

-

TikTok បានត្រលប់មកវិញនៅក្នុង app store និង play store កាលពីថ្ងៃព្រហស្បតិ៍ ខែកុម្ភៈ។ បន្ទាប់ពីអាណត្តិលោក joe biden ស្នើឱ្យបិទកម្មវិធី TikTok ដែលអនុវត្តការហាមឃាត់នេះចាប់ពីថ្ងៃទី19 ខែមករា ប៉ុន្តែបើកដំណើរការវិញនៅថ្ងៃទី20 ខែដដែល។ បន្ទប់ពី Trump បានឡើងកាន់អំណាចឡើងវិញ ហើយអនុញ្ញាតឱ្យកម្មវិធីនេះអាចប្រើប្រាស់ឡើងវិញ តែមិនទាន់ដាក់កម្មវិធី TikTok ក្នុង app store និង play store វិញនោះទេ ដោយទើបតែអនុញ្ញាតឱ្យមានឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ ខែកុម្ភៈនេះ។

ដោយ Trump បានពន្យារពេលរយៈពេល 75 ថ្ងៃ ឱ្យមានការចរចារ និងពិភាក្សា ដើម្បីសម្រេចចិត្តជាលើកចុងក្រោយក្នុងការអនុវត្តការហាមឃាត់កម្មវិធីនេះ ឬបន្តឱ្យប្រើប្រាស់ធម្មតា។ លោក Trump ធ្លាប់បាននិយាយថា ដើម្បីឱ្យកម្មវិធី TikTok អាចបន្តដំណើរការនៅក្នុងសហរដ្ឋអាមេរិកបាន  ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance គួរឱ្យអាមេរិកកាន់កាប់ភាគហ៊ុន “ពាក់កណ្តាល” នៃ TikTok។

ខណៈពេលនោះក្រសួងការបរទេសចិនបានឆ្លើយតបវិញថា ប្រតិបត្តិការអាជីវកម្ម រួមទាំង TikTok គួរតែអនុវត្តតាមគោលការណ៍ទីផ្សារ និងគោរពច្បាប់របស់ នៃបទបញ្ជាររបស់ចិន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ