spot_img
spot_img
Homeទូទៅប្រភពបាននិយាយថា TikTok នឹងត្រៀមបិទកម្មវិធីនៅសហរដ្ឋអាមេរិកក្នុងថ្ងៃអាទិត្យនេះ

ប្រភពបាននិយាយថា TikTok នឹងត្រៀមបិទកម្មវិធីនៅសហរដ្ឋអាមេរិកក្នុងថ្ងៃអាទិត្យនេះ

-

TikTok ជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់ 170 លាននាក់នៅសហរដ្ឋអាមេរិក ប្រឈមនឹងការបិទមិនឱ្យប្រើប្រាស់បន្តចាប់ពីថ្ងៃអាទិត្យនេះតទៅ ប្រសិនបើក្រុមហ៊ុនមេរបស់ចិនគឺ ByteDance មិនព្រមលក់កម្មវិធីនេះទៅឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងនោះទេ។ សកម្មភាពនេះកើតចេញពីច្បាប់ដែលបានចុះហត្ថលេខាដោយប្រធានាធិបតី Joe Biden ក្នុងខែមេសា ដែលកំណត់ការហាមឃាត់ និងហាមឃាត់ការទាញយក ឬអាប់ដេត TikTok ថ្មីពីកម្មវិធី Apple និង Google ។

ខណៈពេលដែលរដ្ឋបាលលោក Biden ទំនងជាមិនធ្វើអន្តរាគមន៍អំពីរឿងនេះទេ មុននឹងចាកចេញពីតំណែងប្រធានាធិបតី រីឯប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Donald Trump ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាពន្យារពេលការហាមឃាត់នេះ ដើម្បីទុកពេលសម្រាប់ដំណោះស្រាយ។

ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok កំពុងស្នើសុំពេលវេលាបន្ថែមទៀតមុនពេលច្បាប់ចូលជាធរមាន។ ពួកគេប្រកែកថា ច្បាប់ដែលបង្ខំឱ្យពួកគេលក់ប្រតិបត្តិការរបស់ TikTok ទៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការហាមឃាត់ ដោយបំពានលើវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលវាមានន័យថារដ្ឋាភិបាលមិនអាចកំណត់ក្នុងការបញ្ចេញមតិដោយសេរីបានទេ។ មិនតែប៉ុណ្ណោះ ByteDance បានអះអាងថាការហាមប្រាម TikTok នឹងកំណត់ការបញ្ចេញមតិដោយសេរីរបស់អ្នកប្រើប្រាស់ ដោយសារ TikTok ជាវេទិកាសម្រាប់ការចែករំលែកមតិ គំនិត និងខ្លឹមសារ។

ការបិទកម្មវិធីក៏នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់អន្តរជាតិផងដែរ ដោយសារអ្នកបង្កើតវីដេអូជាច្រើនដែលគាំទ្រ TikTok ទូទាំងពិភពលោកមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ រីឯមូលហេតុនៃការបិទ TikTok ដោយសារសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យប្រជាជនរបស់ខ្លួនថានឹងអាចចែករំលែកទិន្នន័យទាំងនោះទៅឱ្យចិនបាន។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ