ការសាកថ្មទូរសព្ទដៃពេលកំពុងលេងគឺមិនបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់អ្នកប្រើប្រាស់នោះទេ។ ប៉ុន្តែវានឹងជះឥទ្ធិពលអវិជ្ជមានដល់ថ្មទូរស័ព្ទក្នុងរយៈពេលវែង។ វានឹងធ្វើឱ្យថ្មកាន់តែយ៉ាប់យ៉ឺនលឿនជាងមុន នេះគឺដោយសារតែថ្មទូរស័ព្ទត្រូវធ្វើការកាន់តែខ្លាំងដើម្បីផ្គត់ផ្គង់ថាមពលដល់ឧបករណ៍ខណៈពេលដែលវាកំពុងសាកថ្ម។ ជាលទ្ធផលថ្មនឹងឡើងកំដៅ កំដៅនេះគឺជាអ្វីដែលធ្វើឱ្យថ្មកាន់តែយ៉ាប់យ៉ឺនលឿន។
លើសពីនេះ ការសាកថ្មទូរសព្ទរបស់អ្នកពេលកំពុងលេងអាចបណ្តាលឱ្យថ្មឡើងកំដៅ ហើយបណ្តាលឱ្យវាផ្ទុះ។ ប៉ុន្តែរឿងនេះកើតឡើងកម្រណាស់។ លើកលែងតែករណីប្រើប្រាស់ឆ្នាំងសាកដែលមិនមានស្តង់ដារ ឬខូច។
ដូច្នេះហើយ អ្នកគួរចៀសវាងការសាកថ្មជាញឹកញាប់។ ប្រសិនបើចាំបាច់ត្រូវបញ្ចូលថ្ម ទូរសព្ទដៃពេលកំពុងប្រើ អ្នកគួរតែជ្រើសរើសប្រើប្រាស់កម្មវិធីដែលមិនស៊ីថាមពលច្រើន ឬប្រសិនបើអាចធ្វើទៅបាន អ្នកគួរតែសាកថ្មទូរសព្ទរបស់អ្នកឱ្យពេញ មុនពេលប្រើវារាល់ពេល។
គន្លឹះសម្រាប់ការសាកថ្មទូរស័ព្ទរបស់អ្នកដោយសុវត្ថិភាព និងកំុឲ្យឆាប់ខូចថ្ម៖
– ជៀសវាងការសាកថ្មទូរស័ព្ទរបស់អ្នកឱ្យដល់ 100% ថ្មទូរស័ព្ទប្រើប្រាស់បានយូរ ប្រសិនបើអ្នកសាកត្រឹមតែ 80-90% ប៉ុណ្ណោះ។
– ជៀសវាងការទុកថ្មទូរស័ព្ទរបស់អ្នកឱ្យសាកយូរ នៅពេលសាកពេញ គួរតែដកចេញពីខ្សែ។
– ជៀសវាងការសាកថ្មទូរស័ព្ទក្នុងបរិយាកាសដែលមានសីតុណ្ហភាពខ្ពស់ ឬទាបបំផុត។
– ប្រើឆ្នាំងសាកដែលត្រូវតាមស្តង់ដារ និងស័ក្តិសមសម្រាប់ទូរសព្ទដៃ។
——————————
Telegram: https://t.me/kumnitdotcom
#គំនិត #Kumnit #ចំណេះដឹងទូទៅ #ចំណេះដឹងថ្មីៗ