ការយល់ដឹងពីទីផ្សារ គឺជាជំហានគ្រឹះសម្រាប់ភាពជោគជ័យនៃអាជីវកម្ម។ ដើម្បីអាចដឹកនាំអាជីវកម្មរបស់អ្នកឲ្យត្រូវទិសដៅ អ្នកត្រូវតែយល់ដឹងពីនិន្នាការធំៗ និងឥរិយាបទជាក់លាក់របស់អតិថិជន។
ខាងក្រោមនេះជាគន្លឹះសំខាន់ៗដែលអ្នកអាចអនុវត្តបាន៖
១. វិភាគនិន្នាការធំៗ
អ្នកត្រូវមើលរូបភាពរួម នេះមានន័យថាមិនត្រឹមតែមើលលើអ្វីដែលកំពុងលក់ដាច់នោះទេ តែត្រូវមើលលើអ្វីដែលកំពុងផ្លាស់ប្តូរទីផ្សារទាំងមូល។
របៀបអនុវត្ត: តាមដានពីការវិវត្តន៍នៃ បច្ចេកវិទ្យា ថ្មីៗ (ដូចជា AI) ការប្រែប្រួលនៃសេដ្ឋកិច្ច និងច្បាប់ ដែលអាចប៉ះពាល់ដល់វិស័យរបស់អ្នក។ ប្រើប្រាស់ Google Trends ដើម្បីមើលថាតើប្រធានបទណាដែលកំពុងទទួលបានការចាប់អារម្មណ៍។
២. ស្ដាប់ “សំឡេង” របស់អតិថិជន
អតិថិជនគឺជាប្រភពព័ត៌មានដ៏ល្អបំផុត។ ឥរិយាបទរបស់ពួកគេនៅលើអនឡាញ អាចបង្ហាញពីតម្រូវការពិតប្រាកដ។
របៀបអនុវត្ត: តាមដាន Online Reviews និង Comments លើបណ្តាញសង្គមរបស់អ្នក និងរបស់គូប្រកួតប្រជែង មើលថាតើអតិថិជនត្អូញត្អែរអំពីអ្វី? ហើយអ្វីដែលពួកគេត្រូវការបន្ថែម?
៣. សង្កេតមើលឥរិយាបថជាក់ស្តែង
មនុស្សមិនតែងតែធ្វើអ្វីដែលពួកគេនិយាយនោះទេ។ ដូច្នេះ អ្នកត្រូវមើលអ្វីដែលពួកគេធ្វើពិតប្រាកដ។
របៀបអនុវត្ត: តាមដានពីរបៀបដែលមនុស្សប្រើប្រាស់គេហទំព័រ ឬកម្មវិធីរបស់អ្នក ថាតើពួកគេចំណាយពេលយូរប៉ុណ្ណានៅលើទំព័រមួយ? តើពួកគេចាកចេញនៅត្រង់ណា? ការវិភាគទិន្នន័យនេះជួយអ្នកឲ្យយល់ពីចំណុចខ្វះខាតរបស់ផលិតផលអ្នក។
៤. វិភាគពីគូប្រកួតប្រជែង
គូប្រកួតប្រជែងគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីទីផ្សារ។ ការសិក្សាពីពួកគេជួយអ្នករកឃើញឱកាសថ្មីៗ ឬការខកខានរបស់ពួកគេ។
របៀបអនុវត្ត: ពិនិត្យមើលពីផលិតផលថ្មីៗដែលពួកគេបានចេញ។ វិភាគពីយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ។ ការធ្វើបែបនេះជួយអ្នកកំណត់ចំណុចពិសេសសម្រាប់អាជីវកម្មរបស់អ្នក។
សរុបមក ការរួមបញ្ចូលគ្នានៃការវិភាគលើនិន្នាការធំៗ និងឥរិយាបទតូចៗរបស់អតិថិជន គឺជាគន្លឹះដើម្បីកសាងយុទ្ធសាស្ត្រអាជីវកម្មប្រកបដោយប្រសិទ្ធភាព។