ក្រុមហ៊ុន Toyota Motor Corp បានរាយការណ៍ពីការកើនឡើង 5.8% នៃផលិតកម្មសកលសម្រាប់ខែកុម្ភៈ ដែលឈានដល់ 779,790 គ្រឿង ដោយសារវាងើបឡើងវិញបន្ទាប់ពីមានរឿងអាស្រូវនៃការធ្វើតេស្តសុវត្ថិភាពដែលប៉ះពាល់ដល់ទិន្នផលកាលពីឆ្នាំមុន។
ដោយផលិតកម្មរថយន្តនៃក្រុមហ៊ុននេះ នៅក្នុងស្រុកបានកើនឡើង 16.2% ស្មើ 286.372 គ្រឿង និងផលិតកម្មនៅក្រៅប្រទេសមានការកើនឡើងតិចតួចគឺ 0.6% ស្មើ 493,418 គ្រឿង ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសចិនផលិតកម្មឈានដល់ 25.6% ។ ប៉ុន្តែផលិតកម្មនៅអឺរ៉ុបបានធ្លាក់ចុះ 18% ហើយនៅអាមេរិកខាងជើងបានធ្លាក់ចុះ 1.1% ។
ចំពោះការលក់ជាសកលបានកើនឡើង 5.8% សរុបចំនួន 761.717 គ្រឿង ជាមួយនឹងការលក់ក្នុងស្រុកកើនឡើង 28.2% និងការលក់នៅក្រៅប្រទេសកើនឡើង 2.1% ដែលជាកំណត់ត្រាថ្មីមួយ។ នៅក្នុងប្រទេសចិន ការលក់បានកើនឡើង 15% ខណៈពេលដែលការលក់នៅអាមេរិកខាងជើងបានធ្លាក់ចុះ 6.5% ដោយសារតែការផ្គត់ផ្គង់រថយន្តកូនកាត់នៅមានកម្រិត ហើយការលក់នៅអឺរ៉ុបបានកើនឡើង 1.7% ។