spot_img
spot_img
Homeទូទៅរដ្ឋបាល Trump ត្រូវបានប្តឹងដោយមន្ត្រីរដ្ឋាភិបាលជុំវិញការកាត់បន្ថយ USAID ទៅកាន់ប្រទេសផ្សេងៗ

រដ្ឋបាល Trump ត្រូវបានប្តឹងដោយមន្ត្រីរដ្ឋាភិបាលជុំវិញការកាត់បន្ថយ USAID ទៅកាន់ប្រទេសផ្សេងៗ

-

មន្រ្តីរដ្ឋាភិបាលអាមេរិក និងសមាគមសេវាកម្មបរទេសអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាល Trump ដោយជំទាស់នឹងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការររុះរើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ។

ពាក្យបណ្តឹងនេះអះអាងថា លោកប្រធានាធិបតី Trump ក្រសួងការបរទេស និងក្រសួងរតនាគារបានធ្វើសកម្មភាពហួសពីអំណាចរបស់ពួកគេ ដោយរុះរើ USAID ដោយគ្មានការយល់ព្រមពីសភា។ នៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មានតែសភាប៉ុណ្ណោះដែលមានអំណាចធ្វើការសម្រេចចិត្តអំពីការផ្តល់មូលនិធិ និងការរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងាររដ្ឋាភិបាលឡើងវិញ។

ដើមបណ្តឹងអះអាងថា សកម្មភាពរបស់លោក Trump ដូចជាការបញ្ឈប់ជំនួយបរទេស ការបិទគម្រោង និងការបញ្ឈប់បុគ្គលិក បានបំពានច្បាប់រដ្ឋធម្មនុញ្ញ។ រីឯការបិទមិនផ្តល់ជំនួយបន្តទៀតរបស់ Trump ទៅកាន់ប្រទេស ឬតំបន់ដែលបានពឹងផ្អែកលើជំនួយអាមេរិក និងមានផលប៉ះពាល់ដ៏អាក្រក់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ មេរោគអេដស៍ និងភាពអត់ឃ្លាន ជាមួយនឹងផលវិបាកធ្ងន់ធ្ងរសម្រាប់សុខភាពពិភពលោក។

ដូចនេះដើមបណ្តឹងនៃរដ្ឋាភិបានកំពុងរង់ចាំដីកាសម្រេចរបស់តុលាការដើម្បីស្តារមូលនិធិរបស់ USAID និងបើកការិយាល័យរបស់ខ្លួនឡើងវិញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ