ប្រធានាធិបតីអាមេរិកលោក Donald Trump បានអំពាវនាវឱ្យបិទក្រសួងអប់រំជាបន្ទាន់ ដែលចំណាត់ការនេះមានតាំងពីអាណត្តិដំបូងរបស់លោក ប៉ុន្តែពេលនោះសភាមិនបានអនុម័តយល់ព្រមចំពោះវិធានការនេះឡើយ។ រហូតមកដល់ការឡើងកាន់អំណាចសារជាថ្មីឥឡូវនេះ លោក Trump នៅតែជំរុញវិធានការនេះម្តងទៀត។
លោកបានរិះគន់នាយកដ្ឋាននេះថាគ្មានប្រសិទ្ធិភាព ដោយគាត់បានបញ្ចាក់ថានាយកដ្ឋាននេះមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវនោះទេ ថែមទាំងខ្ជះខ្ជាយថវិការដ្ឋដោយនាយកដ្ឋាននេះចំណាយប្រាក់ច្រើនតែមិនបង្ហាញពីភាពប្រសើរឡើងនៃលទ្ធផលអប់រំ លើសពីនេះនាយកដ្ឋានបានដាក់ច្បាប់ និងបទប្បញ្ញត្តិច្រើនពេកលើសាលារៀន ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់អ្នកអប់រំ។ល។
ទោះជាយ៉ាងណា ដើម្បីបិទនាយកដ្ឋានអប់រំនេះ លោកត្រូវមានការយល់ព្រមពីសភា និងសហជីពគ្រូ ដើម្បីអនុវត្តផែនការនេះ។ ប្រសិនបើនាយកដ្ឋានអប់រំត្រូវបានបិទ វានឹងបង្កឱ្យមានការរអាក់រអួលនៅក្នុងមូលនិធិដែលជួយដល់សាលារៀន និងសិស្សានុសិស្ស។
នាយកដ្ឋានអប់រំក្នុងអាមេរិកបច្ចុប្បន្នមានបុគ្គលិកជាង 4,200 នាក់ និងចំណាយប្រាក់ចំនួន 251 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដែលជួយដល់សិស្ស គ្រូបង្រៀន និងសាលារៀននៅទូទាំងប្រទេស។