spot_img
spot_img
Homeទូទៅលោក Trump គ្រោងនឹងដាក់ពន្ធ 25% លើដែកថែបនិងអាលុយមីញ៉ូមនៅក្នុងយុទ្ធសាស្រ្តពាណិជ្ជកម្មថ្មី

លោក Trump គ្រោងនឹងដាក់ពន្ធ 25% លើដែកថែបនិងអាលុយមីញ៉ូមនៅក្នុងយុទ្ធសាស្រ្តពាណិជ្ជកម្មថ្មី

-

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសផែនការដាក់ពន្ធ 25% លើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ពីប្រទេសផ្សេងៗចូលមកក្នុងសហរដ្ឋអាមេរិក ដោយច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី 19 ខែកុម្ភៈ។ ពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមត្រូវបានធ្វើឡើងដើម្បីធ្វើឱ្យផលិតផលបរទេសទាំងនេះមានតម្លៃថ្លៃជាងមុនដោយបន្ថែមពន្ធ 25% ។ គំនិតនេះគឺថានឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិកទិញដែកថែប និងអាលុយមីញ៉ូមក្នុងស្រុកបន្ថែមទៀត ដែលនឹងគាំទ្រដល់ក្រុមហ៊ុនផលិតអាមេរិក និងជួយជំរុញសេដ្ឋកិច្ចអាមេរិក។

ការផ្លាស់ប្តូរនេះមានគោលបំណងធានា “ការប្រកួតប្រជែងដោយយុត្តិធម៌” នៅក្នុងពាណិជ្ជកម្ម។ ថែមពីនេះលោក Trump ក៏បានបញ្ជាក់បន្ថែមទៀតថា ខណៈពេលដែលក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុនអាចវិនិយោគនៅក្នុង US Steel ប៉ុន្តែមិនអាចគ្រប់គ្រង ឬកាន់កាប់ជាងពាក់កណ្តាលនៃ US Steel បានទេ។

ពន្ធថ្មីនេះអាចប៉ះពាល់ដល់អ្នកផ្គត់ផ្គង់សំខាន់ៗ ជាពិសេសប្រទេសកាណាដា ដែលផ្តល់ 79% នៃការនាំចូលអាលុយមីញ៉ូមទៅកាន់សហរដ្ឋអាមេរិក។ ហើយបន្ទាប់ពីការប្រកាសពន្ធនេះឡើង ក៏មានអ្នករិះគន់ រួមទាំងនាយករដ្ឋមន្ត្រីនៃទីក្រុង Quebec លោក Francois Legault ក៏បានជំរុញឱ្យមានការចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា ដើម្បីដោះស្រាយភាពមិនច្បាស់លាស់នៃបញ្ហានេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ