ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារថា ចេតនារបស់លោកក្នុងការដាក់ពន្ធ 25% លើរថយន្ត គ្រឿងអេឡិចត្រូនិក និងការនាំចូលឱសថ ពីបណ្តាប្រទេសផ្សេងៗ គឺដើម្បីឱ្យអាមេរិកមានឥទ្ធិពលលើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងការពារឧស្សាហកម្មរបស់សហរដ្ឋអាមេរិក។
លោក Trump បានរិះគន់ជាយូរណាស់មកហើយចំពោះទង្វើអយុត្តិធម៌ចំពោះការនាំចេញរថយន្តរបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារអន្តរជាតិ។ ដោយលោក Trump បានចង្អុលបង្ហាញថាសហភាពអឺរ៉ុប (EU)ដាក់ពន្ធ 10% លើរថយន្តអាមេរិកដែលនាំចូលក្នុងទីផ្សារ EU ខណៈដែលសហរដ្ឋអាមេរិកយកពន្ធតែ 2.5% ប៉ុណ្ណោះទៅលើរថយន្តពីបណ្តាប្រទេសផ្សេងៗជាពិសេស EU ដែលនាំចូលមកទីផ្សារអាមេរិក។ ដូចនេះ ដើម្បីកែប្រែពាណិជ្ជកម្មពិភពលោកឡើងវិញលោក Trump នឹងបន្ថែមពន្ធ25%លើរថយន្ត នឹងចាប់ផ្តើមនៅថ្ងៃទី 2 ខែមេសា ខាងមុខនេះ។
លើសពីនេះ លោកគ្រោងនឹងដាក់ពន្ធតាមវិស័យលើឱសថ និងបន្ទះសៀគ្វី semiconductor ដោយអាចដាក់ពន្ធចាប់ផ្តើមពី 25% ឬខ្ពស់ជាងនេះ។ គោលដៅរបស់លោក Trump ក្នុងការដាក់ពន្ធនេះគឺដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនដែលផលិតឱសថ និងបន្ទះសៀគ្វី semiconductor ឱ្យសាងសង់រោងចក្រនៅអាមេរិកដើម្បីធ្វើការផលិតផលិតផលទាំងនោះនៅក្នុងស្រុក ជំនួសឱ្យការនាំចូលពីសហភាពអឺរ៉ុប ចិន និងប្រទេសផ្សេងៗទៀត។

