spot_img
spot_img
Homeទូទៅអ្នកវិភាគបាននិយាយថា Trump អាចនឹងរក្សាពន្ធ 30% លើទំនិញចិន រហូតដល់ចុងឆ្នាំ 2025

អ្នកវិភាគបាននិយាយថា Trump អាចនឹងរក្សាពន្ធ 30% លើទំនិញចិន រហូតដល់ចុងឆ្នាំ 2025

-

នាពេលថ្មីៗនេះ អ្នកជំនាញសេដ្ឋកិច្ចនិយាយថា បន្ទាប់ពីការផ្អាកដំឡើងពន្ធបណ្តោះអាសន្នរយៈពេល 90ថ្ងៃរបស់សហរដ្ឋអាមេរិកលើទំនិញចិនទំនងជានឹងនៅថេរ 30% រហូតដល់ចុងឆ្នាំ 2025 ។ ប៉ុន្តែអ្នកជំនាញនិយាយថា កិច្ចព្រមព្រៀងច្បាស់លាស់មួយទំនងជាមិនអាចទៅរួចនោះទេ ដោយសារប្រទេសទាំងពីរនៅតែមិនឯកភាពគ្នាលើរឿងជាច្រើន ហើយនៅឆ្នាំ 2026 នឹងមានការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដូចនេះប្រទេសទាំងពីរមានពេលមិនច្រើនទេដើម្បីដោះស្រាយបញ្ហានេះ។

ថែមពីនេះ អ្នកជំនាញខ្លះរំពឹងថាពន្ធអាចនឹងធ្លាក់ចុះបន្តិចក្នុងរយៈពេលប្រាំមួយខែទៀត ខណៈពេលដែលអ្នកផ្សេងទៀតគិតថាពន្ធអាចនឹងកើនឡើងវិញ។ តែប្រសិនបើកិច្ចព្រមព្រៀងធំត្រូវបានធ្វើឡើង ពន្ធអាចនឹងធ្លាក់ចុះមកនៅត្រឹម 20%លើទំនិញចិន។ ប៉ុន្តែទោះបីជាពន្ធថ្មីត្រូវបានកាត់បន្ថយ អ្នកជំនាញភាគច្រើនជឿថាពន្ធចាស់ 12% ពីអាណត្តិមុនរបស់ Trump ទំនងជានៅនឹងដដែល។

លើសពីនេះ អ្នកជំនាញក៏បានព្រមានផងដែរថា ពន្ធគយដែលកំពុងបន្តអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសចិនធ្លាក់ចុះ និងធ្វើឱ្យរដ្ឋាភិបាលកាន់តែពិបាកក្នុងការគាំទ្រដល់កំណើន។ យ៉ាងណាមិញទោះបីជាការដំឡើងពន្ធថ្មីត្រូវបានផ្អាកសម្រាប់ពេលនេះក៏ដោយ តែទីផ្សារពិភពលោកនៅតែមិនប្រាកដប្រជា រីឯទីផ្សារភាគហ៊ុនរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងមានស្ថិរភាព ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ